ដល់​ក​ហើយ ​វៀតណាម​ថ្ងៃ​នេះ​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​ក្នុង​សហគមន៍ ៤៥​នាក់​ឯ​ណោះ​

199

​អាជ្ញាធរ​សុខាភិបាល​វៀតណាម​ បាន​បញ្ជាក់​ពីការរក​ឃើញ​ករណី​ឆ្លង​ COVID-19 ​ថ្មីៗចំនួន ៤៥​នាក់​ទៀត ​ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ទីក្រុង​ដាណាង​។

​វៀតណាម​ចាប់​ផ្ដើម​ទទួល​រង​រលក​ទី​២​នៃ​មេរោគ Covid-19 ​ក្រោយ​ពី​ស្ងប់ស្ងាត់​ជា​ច្រើន​ខែ​មក​នេះ។ ​ក្រុង​ដាណាង ជា​កន្លែង​ផ្ទុះ​មេរោគ Covid-19 ​ខ្លាំង​ជាង​គេ​នា​ពេល​បច្ចុប្បន្ន ​ហើយ​ក្រុម​ពេទ្យ​របស់​វៀតណាម​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​នេះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ផង​ដែរ។ ​យ៉ាងណាមិញ ​ចំនួន​រក​ឃើញ​រហូត​ដល់​៤៥​នាក់​ក្នុង​សហគមន៍​នេះ ​គឺ​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រទេស​វៀតណាម ​តាំង​ពី​មាន​មេរោគ Covid-19 ​មក។

​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ​ក៏​បាន​ប្រកាស​ឱ្យ​គ្រប់​ខេត្ត​ទាំង​អស់ ​ត្រូវ​តាមដាន​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ Covid-19 ​នេះ។ ខណៈ​ដែល​ក្រុម​ដាណាង ​កំពុង​ត្រូវ​បាន​ដាក់​ដោយ​ឡែក ​ដើម្បី​ធ្វើ​តេស្ដ​ពលរដ្ឋ​ទាំង​អស់៕

Loading...