អង្គការ​ NASA សង្ខំជិត ១០ ឆ្នាំ ទីបំផុត​​ជោគជ័យបង្ហោះ​យាន្ត​ទៅភពអង្គាររុករកសត្វក្រៅភព

67

អង្គការណាសា បាន​បាញ់បង្ហោះ​រ៉ុកកែត​ឈ្មោះ Perseverance ទំហំ​ប៉ុន​រថយន្តទៅកាន់​ភព​អង្គារ (ភពក្រហម) ដើម្បី ស្វែង​រក​ជីវិត​ក្រៅភព​ដ៏អាថ៌កំបាំង​មិនទាន់​មានក្រុម​អ្នក​វិទ្យាសាស្រ្ត​ណា​រកឃើញ។

ក្រោយ​បាញ់​បង្ហោះរ៉ុកកែត Perseverance ចូល​ទៅទីអវកាស​នៅថ្ងៃ​ទី ៣០ កក្កដា ឆ្នាំ ២០២០ នេះ​វា​ត្រូវ​ចំណាយ​ពេល ៧​ ខែពោល​គឺ​នៅ​ថ្ងៃ​ទី ១៨ កុម្ភៈ​ ឆ្នាំ ២០២១ ទើប​​ផ្តាច់ក្បាល​គ្រាប់បញ្ជូនយាន្ត Jezero Crator ទៅកាន់ផ្ទៃភព​ក្រហមយក្ស​មួយ​នេះ ដើម្បី​បន្ត​បេសកកម្ម​ស្វែង​រក​ប្រភព​ជីវិត​នៅ​ទីនោះ។

ណាសា បាន​អះអាង​ថា Perseverance ជា​យាន្ត​ទំនើប​និង​ខុសប្លែក​ពី​យាន្ត​របស់​ប្រទេស​ផ្សេងៗ ដោយ​បេសកកម្មរបស់​វា​នឹង​រុករក​ប្រភព​ជីវិត​ក្រៅភព​នៅលើ​ភព​អង្គារ ដែល​មិនធ្លាប់​មាន​យាន្ត​ណា​ធ្វើបាននៅឡើយ។

ទម្រាំ​អាច​បាញ់បង្ហោះរ៉ុកកែត​ទៅ​ភព​អង្គារ​បាន​ដោយជោគជ័យនៅថ្ងៃ​នេះ ណាសាបាន​ចំណាយ​ពេល​ជិត ១០ ឆ្នាំ ស្រាវជ្រាវ​និង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ រួម​ទាំង​មានក្រុមអ្នកវិទ្យាសាស្រ្ត​ វិស្វករ និង​អ្នកជំនាញ​ផ្សេងៗ​​រាប់ពាន់នាក់រួម​ទាំង​ដៃគូរសហការ​ជាច្រើន​ផ្សេងទៀត។

នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២០ នេះ​ អាច​ចាត់ទុក​ថា​ជា​ឆ្នាំ​បាញ់បង្ហោះគ្រាប់រ៉ុកកែត​ទៅភពអង្គារ ដោយក្នុង​នោះ​មាន​ អារ៉ាប់រួម ចិន និង​ណាសាអាមេរិក ក៏​ព្រោះ​តែ​អំឡុង​ពេល​នេះភពផែនដី​និង​ភពអង្គារ​ស្ថិត​នៅខ្សែបន្ទាត់ប្រសព្វគ្នា ដែលធ្វើ​ឲ្យ​រយៈ​ចំងាយ​រវាង​ភព​ទាំង​ពីរ​កាន់តែ​កៀកគ្នា ដែល​​នេះ​ជួយ​​ឲ្យ​រ៉ូកកែត​ធ្វើដំណើរទៅភព​អង្គារ​បាន​រហ័ស៕

Loading...