Home ជីវិត&សង្គម ប្រុងខ្លួន! ក្រសួង​រៀប​ដាក់កាមេរ៉ា​ឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿន រួច​​ផាកពិន័យ​ដល់ផ្ទះ​តែម្តង

ប្រុងខ្លួន! ក្រសួង​រៀប​ដាក់កាមេរ៉ា​ឆ្លាតវៃស្វ័យប្រវត្តិចាប់ល្បឿន រួច​​ផាកពិន័យ​ដល់ផ្ទះ​តែម្តង

15878

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន​​ ចាន់ថុល បាន​អះអាង​ថា ផ្លូវ​ជាតិ​លេខ ៣ និង​ផ្លូវ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​ដាក់​កាមេរ៉ាឆ្លាត​វៃបង្កប់​ចាំថត​អ្នក​បើកលើស​ល្បឿន​កំណត់ រួច​បញ្ជូន​ការ​ផាកពិន័យ​ដល់ផ្ទះ​អ្នកល្មើស​តែម្តង។

ក្នុង​ពិធី​ប្រគល់រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៣០០ផ្ទាំងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោក​ ស៊ុន ចាន់ថុល​ បានបន្ថែម​ថា ផ្លូវ​ជាតិ​លេខ ៣ នឹង​បង្កប់កាមេរ៉ាឆ្លាតវៃដល់ទៅ ១០ គ្រាប់ បន្ថែម​លើ​កាមេរ៉ា​ចល័ត​របស់សមត្ថកិច្ច។ ប៉ុន្តែ​លោក​ថា បញ្ហា​គឺ​តាមផ្លូវ​ដែលត្រូវ​ចាប់ការបើកបរលើសល្បឿនកំណត់ទាំង​នោះ ពុំមាន​ស្លាកសញ្ញាកំណត់ល្បឿន ឬ​មានដែរ តែ​ដួលរលំ​និង​រលុប​ជាដើម ទើបផ្តល់ការលំបាកដល់អ្នកបើកបរក្នុងការកំណត់ល្បឿន​ឲ្យ​បាន​ត្រឹមត្រូវ​បានច្បាប់។

លោក​ថា បានឱ្យដឹងទៀតថា បន្ទាប់ពីសាងសងផ្លូវជាតិលេខ៣រួចរាល់ហើយ ផ្លូវនេះក៏ដូចផ្លូវនៅខេត្តព្រះសីហនុ នឹងក្លាយជា ផ្លូវគំរូដែលមានកន្លែងដាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព និងបញ្ជូនវិក្ក័យបត្រទៅដល់ផ្ទះតែម្តង។

តាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងដែរថា នៅពេលកាំម៉េរាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បងទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសកំណត់ហើយ។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្ថែមថា កន្លែងណាក៏ដោយឱ្យតែមានសមត្ថភាព បំពាក់កាំម៉េរាសុវត្ថិភាព បាន នឹងអនុវត្តសាកល្បងតែម្តង៕

Loading...