អគ្គ​នាយិកា​បច្ចេកទេស​ធនាគារ​ជាតិ ​បក​ស្រាយ​រឿង ផ្សារ Aeon ​ផ្អាក​ប្រើ​លុយ 1$ 5$ ​និង​10$ ​អាប់​

3269

ផ្សារ​ទំនើប Aeon ​បាន​ប្រកាស​ថា​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០២០​នេះ​ទៅ ​ខាង​ផ្សារ​នឹង​មិន​អាប់​ក្រដាស​ប្រាក់​១​ដុល្លារ ៥​ដុល្លារ និង​១០​ដុល្លារ​ត្រលប់​ទៅ​ជូន​ភ្ញៀវ​វិញ​ទេ។ ដោយ​ពួកគេ​នឹង​អាប់​ជា​ប្រាក់​រៀល​វិញ​ម្ដង។

​ចំពោះ​រឿង​នេះ​ដែរ បាន​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ឆ្ងល់​ជា​ខ្លាំង។ ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​ស្រី ​ជា សេរី ​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ ​បាន​ចេញ​មុខ​មក​បក​ស្រាយ​តែ​ម្ដង​ដូច​ខាង​ក្រោម​នេះ​៖

​ចំពោះ​ការប្រកាសរបស់ផ្សារទំនើបអ៊ីអន​ គាត់​នៅ​តែទទួល​ក្រដាស​ប្រាក់​ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែ​ប្រសិន​បើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ​ក៏យើង​មិនអាចបង្ខំ​គាត់អោយអាប់​នូវ​ក្រដាសទាំង​នោះ​បានដែរ។​ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើង​ទាំង​អស់គ្នា​គួរបន្ត​គាំទ្រការ​ប្រើប្រាស់រៀល​ឱ្យ​បាន​ទូលំទូលាយ​។ សូម​បញ្ជាក់​ថា នៅក្នុងមាត្រា៦៤ នៃ​ច្បាប់​ស្តីពី​ ការរៀបចំ​និងការប្រព្រឹត្ត​ទៅនៃធនាគារជាតិ​នៃ​កម្ពុជាចុះ​ថ្ងៃទី២៦ ​ខែមករា ឆ្នាំ១៩៩៦ ចែងថា “​ជន​ណា​ពុំព្រម​ទូទាត់​រូបិយវត្ថុដែល​មានតម្លៃនិត្យានុកូល​និង​មាន​តេជានុភាព​ធ្វើសេរីកា​ លើ​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជននោះ​នឹងត្រូវ​បាន​ផ្តន្ទាទោសពិន័យជា​ប្រាក់ស្មើនឹង​ ១០០ ដង នៃ​ទឹក​ប្រាក់​ដែល​ពុំទូទាត់នោះ។”

ជាទូទៅជប៉ុន​គាត់តែងតែ​គាំទ្រ​ប្រាក់រៀល ​តាមរយៈ​ ការជួយ​សិក្សាស្រាវជ្រាវ​ពីការប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជាតាមរយៈ​ JICA ​ការទទួល​យកតែប្រាក់រៀល​សម្រាប់ទូទាត់ ​ទិដ្ឋាការ នៅ​ស្ថាន​ទូត​ជប៉ុន ​ការចេញមុនគេឧបករណ៍​ទូទាត់​តែប្រាក់រៀលតែ១គត់​ របស់ធនាគារឯកទេស Aeon​ និង​សូម្បី​តែការ​ដាក់តម្លៃជា​ប្រាក់រៀលក្នុង​ផ្សារទំនើប​មុនគេ​ក្នុង​ចំណោម​ផ្សារទំនើប​ទាំងអស់​នៅកម្ពុជា។

Loading...