វៀតណាម​ជួប​គ្រោះ​ធំ​ហើយ! ​មន្ទីរពេទ្យ​សៃហ្គន ​បិទ​ភ្លាម​ៗ ​ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ជា​ប្រព័ន្ធ​

3240

​មន្ទីរពេទ្យ​ល្បី​ឈ្មោះ សៃហ្គន ​បាន​ប្រកាស​បិទ​ភ្លាម​ៗ​តែ​ម្ដង ​ក្រោយ​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ Covid-19 ​ជា​ប្រព័ន្ធ​កើត​ឡើង​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ​។

​ការ​រក​ឃើញ​ថា​មាន​ការ​ឆ្លង​ជា​ប្រព័ន្ធ​នេះ​កើត​ឡើង ​នៅ​ពេល​ដែល​មាន​អ្នក​ជំងឺ​មក​ពី​ដាណាង​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​នេះ។ ក្រោយ​មក​ក៏​រក​ឃើញ​ថា​អ្នក​ជំងឺ​ម្នាក់​នេះ ​បាន​ផ្ទុក​មេរោគ Covid-19 ​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​ក្នុង​ពេទ្យ​៥​នាក់ ​និង​អ្នក​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ទៀត ​កំពុង​សង្ស័យ​ថា​បាន​ឆ្លង​មេរោគ​ដែរ​ហើយ។ ​

​មក​ទល់​ពេល​នេះ ​មន្ទីរពេទ្យ​សៃហ្គន ​បាន​ប្រកាស​មិន​ទទួល​អ្នក​ជំងឺ​ថ្មី​ទៀត​ទេ ​ដោយ​ខ្លាច​មាន​ការ​ឆ្លង​បន្ដ​ទៅ​ទៀត។ ពេល​នេះ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ផ្ទុះ​ឡើង​ករណី​ឆ្លង​មេរោគ Covid-19 ​ច្រើន​មែនទែន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន ​ព្រោះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ហើយ៕

Loading...