ល្អ​វិញ ​ស្ត្រី​ខ្មែរ​អាមេរិក ​ដែល​រត់​ពី​ចត្តាឡឺស័ក ​គ្មាន Covid-19 ​ទេ ​ហើយ​ឱ្យ​ទៅ​ផ្ទះ​វិញ​ហើយ​

32

​ស្ត្រីខ្មែរ​សញ្ជាតិ​អាមេរិកាំងម្នាក់ ​ឈ្មោះ រ៉ូស វីរ៉ា​ ដែលបាន​លួចរត់ចេញពី​កន្លែងធ្វើចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ​នោះ ត្រូវបានអះអាងថាមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់​ពីចាប់​ដាក់ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​ និងតាមដានសុខភាពជាថ្មីអស់រយៈពេ​ល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។​ ស្ត្រីរូបនេះ នឹង​ត្រូវ​អនុញ្ញាត​ឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួននៅថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ​២០២០​នេះហើយ។

សូមរំលឹកថា ​ស្ត្រីឈ្មោះ រ៉ូស វីរា នេះ កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់​ចេញពី​កន្លែង​ចត្តា​ឡី​ស័ក​ក្នុងសណ្ឋាគារមួយនៅ​រាជធានីភ្នំពេញ។ បន្ទាប់​មកអាជ្ញាធរ​បាន​រកឃើញ​គេសម្ងំលាក់​ខ្លួន​នៅ​ក្នុង​ខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ក និងតាមដានសុខភាព៕

Loading...