ក្ដៅ​ៗ ​ករណី​អ្នក​ខេត្ត​ព្រះ​សីហនុ​ក្ដៅ​ខ្លួន ​ពិត​ជា​កើត​ជំងឺ​គ្រុន​ឈីក​មែន​

34

​ករណី​ពលរដ្ឋខេត្ត​ព្រះសីហនុ​ក្តៅខ្លួន និង​ស្បែក​ចេញ​កន្ទួល​ក្រហម ពិត​ជា​មក​ពីជំងឺ​គ្រុន​ឈីកមែន ​ក្រោយ​ពី​សម្រាក​ព្យាបាល ​និង​យក​វិភាគ​ទៅ​ពិនិត្យ។

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ កក្កដា​នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧-២៩ ខែ​កក្កដា ឆ្នាំ ២០២០ មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​នេះ ​សរុប​ចំនួន​២៣​នាក់​ ក្នុង​នោះ​មាន​៤​នាក់​បានជា​សះស្បើយ ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ចំណែក​អ្នកជំងឺ​១៩​នាក់ ​ទៀត​កំពុង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ និង​ជាសះស្បើយ​ឆាប់ៗ​នេះ ​ព្រោះថា​ ជំងឺ​គ្រុន​ឈី​ក​នេះ ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ​។

Loading...