Home ជីវិត&សង្គម ក្តៅៗ! វៀតណាមប្រកាស​អាសន្ន កូវីដ ១៩ នឹង​ឆ្លងរីករាលដាលទូទាំងប្រទេស

ក្តៅៗ! វៀតណាមប្រកាស​អាសន្ន កូវីដ ១៩ នឹង​ឆ្លងរីករាលដាលទូទាំងប្រទេស

7011

រដ្ឋាភិបាលវៀតណាមបានព្រមាន​ពី​ការ​ឆ្លងរាលដាលនៃវីរុសកូវីដ ១៩ នៅ​ទូទាំងប្រទេស បន្ទាប់​ពី​ទីក្រុង​ដាណាងផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍ ៤ ករណី​ថ្មីៗ​នេះ។

ក្រោយ​ស្ងប់ស្ងាត់​គ្មាន​ករណី​ឆ្លងកូវីដ ១៩ ​ថ្មីប្រមាណ ១០០ ថ្ងៃ​កន្លង​មក ពេល​នេះវៀតណាមពេល​នេះ​រកឃើញមានអ្នក​ឆ្លង​កូវីដ ១៩ ថ្មី​យ៉ាង​ហោចណាស់ ៣០ ករណី ដែល​ជាប់ពាក់ព័ន្ធ​នឹង​ទីក្រុង​ដាណាង រហូត​ដល់ទីក្រុង​ជាប់សមុទ្រ​មួយ​នេះ​ត្រូវ​បិទ​បណ្តោះ​អាសន្នមិន​ឲ្យ​អ្នកទេសចរ​ជាតិ​និង​បរទេស​ចូល​ដើរ​កម្សាន្ត​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc នៅ​ថ្ងៃ​ពុធ​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា​ ទីក្រុង​និង​ខេត្ត​ទូទាំង​ប្រទេស​កំពុង​តែ​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​រាតត្បាត​នៃ​កូវីដ ១៩។

«យើង​ត្រូវ​តែ​ចាប់ផ្តើម​សកម្មភាពឲ្យ​បាន​ឆាប់​រហ័ស​និង​ធ្ងន់ដៃបំផុត ដើម្បី​គ្រប់គ្រងស្ថានការណ៍​រីករាលដាល​នៃកូវីដ ១៩ ឲ្យ​បាន​ខាង​តែបាន។» នេះ​តាមសម្តី​លោក Nguyen Xuan Phuc ដែល​ស្រង់សម្តី​ដោយសារព័ត៌មាន​ក្នុង​ស្រុក។

ក្រសួង​សុខាភិបាល​វៀតណាម​នៅថ្ងៃពុធនេះ បាន​រាយការណ៍​ថា ខ្លួន​បាន​រកឃើញករណីឆ្លង​កូវីដ ១៩ ថ្មីក្នុង​សហគមន៍ចំនួន ៨ ករណីនៅ​តាមទីក្រុង​ដ៏ទៃ​រួមទាំងក្រុង​ហាណូយ សុទ្ធ​តែ​​ជាប់ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះរាលដាលនៅក្រុង​ដាណាងទាំង​អស់។

ប៉ុន្មានថ្ងៃ​នេះ អាជ្ញាធរវៀតណាម​បានជម្លៀស​មនុស្ស ៨ ម៉ឺននាក់ចេញពីទីក្រុង​ដាណាង ហើយ​អាជ្ញាធរ​ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋរាយការណ៍​បន្ទាន់បើសិនពួកគេ​កំពុង​ស្ថិត​ក្នុង​តំបន់ប្រឈម ហើយត្រូវ​ដាក់ខ្លួន​ឯង​ឲ្យ​នៅដាច់ដោយឡែក៕

Loading...