OPPO លេងខ្លាំងហើយ ! ត្រៀមៗ សករាជថ្មីនេះ ការវិវត្តន៌ថ្មី នៃគុណភាពថតរូប ថតស្អាត ថតខ្លាំង​ ថតច្បាស់ 

287

បើយើងក្រឡេកមើលក្រុមហ៊ុន OPPO នៅប្រទេសចិន ថៃ ឥណ្ឌូនេស៊ី បានដាក់បញ្ចេញនូវទូរស័ព្ទឆ្លាតវៃលំដាប់ថវិកាជំនាន់ថ្មី ដែលស្ថិតនៅក្នុងត្រកូល Reno Series ដូចតាមការគ្រោងទុកនោះគឺ Reno 4 ជាមួយនឹងមុខងារនិងបច្ចេកវិទ្យាផ្តោតខ្លាំងលើគុណភាពថតរូប និងថតវីដេអូ ដែលបានវិវត្តថ្មីៗប្លែកៗទាំងព្រម ។ បើយោងតាមហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ក៏បានលួចខ្សឹបៗដាក់មេក្រូថា គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីក្នុងពេលឆាប់ៗនេះផងដែរ។ ដើម្បីឲ្យអតិថិជនរង់ចាំ និងត្រៀមលុយដូរស៊េរី​ ពិសេសត្រកូល F ឬ Reno នេះតែម្តង ដែលហ្វេនៗស្រលាញ់បំផុតនោះគឺការថតរូប មិនថាកាមេរ៉ាក្រោយ រឺកាមេរ៉ាមុខ ដែលស៊ែលហ្វីស្អាតគាប់ចិត្ត។

បើនិយាយអំពីកាមេរ៉ាដែលថតស្អាត ថតច្បាស់ ពិសេសមានរហ័សនាមថាស្តេចស៊ែលហ្វី មិនចាំបាច់ edit រឺ​​កែតាម Apps គឺមនុស្សភាគច្រើនតែងនឹកដល់កាមេរ៉ា OPPO មុនគេតែម្តង ព្រោះតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះមាន DNA អ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី​ និងជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាត និងតែងតែឈានមុខផ្នែកបច្ចេកវិទ្យាកាមេរ៉ា ដែលបំពាក់មុខងារថ្មី ប្លែក ធ្វើឲ្យក្រុមហ៊ុន OPPO កាន់តែបង្កើនកំណែអាប់ដេតនូវបច្ចេកវិទ្យាថ្មីៗឥតឈប់ឥតឈរលើស្មាតហ្វូនរបស់ខ្លួន ជាពិសេសគឺ OPPO ស៊េរី Reno លំដាប់កណ្តាលនេះតែម្តង។ គួររំលឹកផងដែរថា OPPO Reno ស៊េរីនេះមានឈាមជ័រ (DNA)ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វីដែលលក់ដាច់ខ្លាំងបំផុត ហើយត្រកូល Reno តំណាងនិមិត្តរូបនៃការថតរូប ថតវីដេអូ ថតហ្សូម ថតវីដេអូយឺតៗ​ ពិសេសកាមេរ៉ា និងបច្ចេកវិទ្យា AI ​ស្គាល់មុខ ភេទ អាយុ​ ទេសភាពស្អាត​​ផ្តិតយកដោយស្វ័យប្រវិត្ត ជាមួយនឹងការរចនាបែបប្រណិត ស៊ីវិល័យ និងទាន់សម័យកាល ។

កាលពី 3-4​ ឆ្នាំមុន នរណាមិនល្បី នរណាមិនស្គាល់ OPPO ដែលមានរហស្សនាមថា អ្នកឯកទេសស៊ែលហ្វីថតរូបសាហាវ ពិសេស OPPO ត្រកូល F ហើយក៏បានវិវត្តទៅជា Reno Series​ ដែលកំពុងល្បីរហូតដល់ពេលបច្ចុប្បន្ននេះតែម្តង។ គួររំលឹកផងដែរថា កាលពីឆ្នាំ2016 ក្រុមហ៊ុន OPPO បានបញ្ចេញនូវម៉ូដែល F1 និង​ F1s ដែលគេឲ្យឈ្មោះថា ជាអ្នកឯកទេសស៊ែលហ្វី ដែលជាឆ្នាំដំបូងដែល វាយលុកទីផ្សារដ៏សាហាវ ហើយពេលនោះផងដែរ ក៏បានបញ្ចេញតារាតំណាងក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ដែលជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា។ហើយរហូតមកដល់ដើមឆ្នាំ2017 ក្រុមហ៊ុនក៏បានបញ្ចេញនូវម៉ូដែលថ្មីមួយទៀតគឺ F3 និង F3 Plus ដែលគេឲ្យឈ្មោះថា កាមេរ៉ាស៊ែលហ្វីភ្លោះ ថែមទាំងបពោ្ចញស្នៀតប្រយុទ្ធទីផ្សារមិនធម្មតា ហើយដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងពេក ទើបនៅចុងឆ្នាំ2017 ក្រុមហ៊ុនក៏បានបញ្ចេញនូវ F5 ដែលដាក់ងាយថា ថតរូបពិតរបស់អ្នក ។

បន្ទាប់មកនៅដើមឆ្នាំ2018 ក៏បានបញ្ចេញនូវស្មាតហ្វូន F7 ដែលគេឲ្យឈ្មោះថា AI Beauty 2.0 ដែលនាំឲ្យ OPPO រឹតតែល្បីដោយសារតែគុណភាព និងមុខងារពិសេសៗថ្មីរបស់កាមេរ៉ា​។ មិនបង្អង់ដៃយូរ នាចុងឆ្នាំ2018 ក្រុមហ៊ុនក៏បានបពោ្ចញអាវុធពិសេសថ្មីគឺ F9 ដែលសាកថ្ម 5នាទី អាចនិយាយបានរហូតដល់ 2ម៉ោង ដែលធ្វើឲ្យអតិថិជនស្រលាញ់ ទប់ចិត្តមិនបាន ចង់ដូរស៊េរី។ អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះគឺនៅដើមឆ្នាំ2019 ក្រុមហ៊ុនក៏បានបំបែកឯកត្តកម្មថ្មីមួយ ដោយចេញ OPPO F11 Pro បានផ្ទុះការគាំទ្រលើសពីការរំពឹងទុក ដោយផ្អែកលើពាក្យស្លោក Portrait ច្បាស់ឥតខ្ចោះនៅពេលយប់។ ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនរឹតខ្លាំងអស្ចារ្យ ហេតុដូច្នេះហើយបានជានៅចុងឆ្នាំ2019 ក៏បានបញ្ចេញ Reno2 F ជាស្មាតហ្វូនប្រណិតក្នុងកម្រិតតម្លៃមធ្យម ដោយច្របាច់បញ្ចូលគ្នារបស់ចំណុចខ្លាំងនៃត្រកូល OPPO F និង Reno ស៊េរី ។ ពិសេសនៅដើមឆ្នាំ 2020 នេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវ Reno3 និង Reno3 Pro ដែលមានរហស្សនាមថា ស្តេចស៊ែលហ្វីស្អាត ថតច្បាស់គ្រប់ពេល ស្អាតគ្រប់ប៉ុស្តិ ។

ចុះសម្រាប់ឆមាសទី2 ឆ្នាំ 2020 នេះវិញ លោកអ្នកអាចទាយបានទេថា ក្រុមហ៊ុននឹងមានអ្វីថ្មី? បពោ្ចញស៊េរីអ្វីថ្មីទៀត? បច្ចេកវិទ្យាថ្មីប្លែកកម្រិតណា? តម្លៃប៉ុន្មាន? លក្ខណៈពិសេស និងមុខងារអ្វីខ្លះ? តោះបើចង់ដឹង លោកអ្នកអាចតាមដានផេកហេ្វសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បាន៕

នេះជាវីដេអូបង្ហាញពីអារម្មណ៍របស់អតិថិជន ដែលគាំទ្រលើស្មាតហ្វូនត្រកូល គ្រប់ជំនាន់របស់ !

Loading...