ឡូយ​​ខ្លាំង! Toyota ចេញ​ឡាន​ស៊ីម៉ាកត្រកូល​​ Venza ស៊េរីឆ្នាំ ២០២១ រាងឡើង​អេម​កាត់តាម Lexus RX

73

Toyota បាន​បង្ហាញត្រកូល​រថយន្ត​ទំនើប​ស៊ីម៉ាក​ថ្មីមួយ​ឈ្មោះ Toyota Venza ស៊េរីឆ្នាំ ២០២១ ដោយ​យកស្ទីល​រាង​កាត់តាមត្រកូល Lexus RX ជា​ប្រភេទម៉ាក​​ឡាន​ពេញ​និយម​និង​លក់ដាច់ជាងគេលើ​ពិភពលោក​របស់​ក្រុមហ៊ុន​។

Toyota Venza ស៊េរីឆ្នាំ ២០២១ បំពាក់ដោយម៉ាស៊ីនស៊ីឡាំង​ ៤ ប្រភេទហាយប្រ៊ី ២.៥ លីត្រ​ និង​មាន​កម្លាំង​ដល់ទៅ ២១៩ សេះ។ យ៉ាង​ណា​មិញ រថយន្តស៊ីម៉ាក​ថ្មី​នេះ ស៊ីសាំង ១ លីត្រ​ក្នុង​ចំងាយ​ផ្លូវ ១៦ គីឡូម៉ែត្រ។

រថយន្ត​ដែលចម្លង​រាង​តាម Lexus នេះ​មាន​បីប្រភេទគឺទី ១ LE, ទី ២ XLE និងទី ៣ Limited (ប្រភេទ​មានចំនួន​កំណត់ឬ​តាមការកុម្ម៉ង់)។ ឡាន​នេះ​តម្លៃ​លក់ចាប់ពី ៣២ ៤៧០ ដុល្លារឡើងហើយ​ប្រភេទ​ចុងក្រោយគេ​នេះ​ហើយ មាន​តម្លៃ​ថ្លៃ​ជាងគេ។

រថយន្ត Toyota Venza ស៊េរីឆ្នាំ ២០២១ ផ្នែក​ខាង​ក្នុង​បំពាក់ដោយ​អេក្រង់ ១២,៣ អ៊ីញបំពាក់ប្រព័ន្ធ​ប្រតិបត្តិការ
Apple CarPlay ឬ Android Auto និង​ប្រភេទ Touchscreen ទំហំ ៨ អ៊ីញសម្រាប់បញ្ជា​មុខងារ​ផ្សេងពីខាងក្រោម​អេក្រង់ ១២,៣ អ៊ីញខាង​លើនោះ។

រថយន្ត​ទំនើប​មួយ​នេះ បំពាក់ដោយ​មុខងារ​សុវត្ថិភាព​មួយចំនួន​ដូចជាមុខងារព្រមាន​ពីគ្រោះថ្នាក់ឬ​មានអ្នកដំណើរខាង​មុខ Pre-collision System និង Pedestrian Detection, មុខងារគ្រប់គ្រង​ល្បឿន​រថយន្ត Cruise Control, មុខងារដាស់តឿន​ពេលឡាន​ជិះហួស​គំនូស​ថ្នល់និង​ជំនួយ​ចង្កូត Lane Departure Alert និង Steering Assist, មុខងារ ហ្វារ៉េតាមផ្លូវកោង Automatic High Beams, និង​មុខងារ​ជំនួយ​ដល់ផ្លាកសញ្ញាចរាចរណ៍៕

Loading...