ស្ងាត់ៗ! ចិន​ជោគជ័យ​បាញ់​រ៉ុកកែត​ទៅភព​អង្គារ ចំណាយពេល​ ៧ ខែ​ទើប​ទៅដល់

46

ចិន​ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​បង្ហោះគ្រាប់រ៉ុកកែតទៅកាន់​ភព​អង្គារ​ ហើយ​នឹង​ចូលចត​លើ​ភព​ក្រហម​នេះ​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២១ ពោល​គឺ​ប្រើ​ពេល ៧ ខែ​ក្នុង​ការ​ធ្វើដំណើរពីផែនដី​។

គ្រាប់​រ៉ុកកែត​នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថា Tianwen-1 ដែល​​​ផ្ទុក​ទៅ​ដោយ​ផ្កាយរណប​មួយ យាន្ត​សម្រាប់ចូល​ចត​និង​ធ្វើដំណើរ​លើ​ផ្ទៃភព​អង្គារ។

រ៉ុកកែត Tianwen-1 បាន​បាញ់បង្ហោះ​ទៅអវកាស បីថ្ងៃ​ក្រោយ​ផ្កាយរណប​របស់អារ៉ាប់រួម​បាន​ផ្តាច់ខ្លួន​ចេញពីក្បាល​គ្រាប់រ៉ុកកែត​និង​គោលចរតាមគន្លង​ភពអង្គារ ខណៈអាមេរិកគ្រោង​បាញ់បង្ហោះ​យាន្ត​របស់​ខ្លួនទៅកាន់ភពក្រហម​មួយ​នេះ​នៅ​ថ្ងៃ​ទី ៣០ កក្កដាប៉ុន្មាន​ថ្ងៃ​ទៀត​។

រយៈ​ពេល​ប្រហែល​មួយទស្សវត្ស​មក​នេះ ចិន​បានប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ដំឡើង​ស្ថានីយអវកាស​ឲ្យ​បាន​សម្រេច​ត្រឹម​ឆ្នាំ ២០២២ ដែល​អាច​គោលចរជុំវិញគន្លងផែនដី​បាន ដើម្បី​ប្រជែង​នឹង​បច្ចេកវិទ្យាអវកាស​របស់​អាមេរិក។

កន្លង​មក​ចិន​ធ្លាប់បាន​បញ្ជូន​យាន្ត​ទៅដល់​ភពព្រះចន្ទបាន​ដោយ​ជោគជ័យ​រួច​មក​ហើយ ដែល​នេះ​ជា​បទ​ពិសោធន៍​ល្អ​មួយ​ឲ្យ​ចិន​បន្ត​មហិច្ចតា​បញ្ជូន​យាន្តទៅកាន់តភពអង្គារ​បន្តទៀត៕

   

Loading...