កាន់តែរំភើបជាមួយ ប្រូម៉ូសិន ពាក់កណ្តាលឆ្នាំ វគ្គទី 2 ពីការជាវស្មាតហ្វូន Galaxy ស៊េរី A ប្រចាំឆ្នាំ 2020 ពី សាមសុង…!

76

ឱកាសប្រូម៉ូសិនពាក់កណ្តាលឆ្នាំ វគ្គទី ២ ថែមជូន Power Bank 10000 mAh ហ្ស៊ីន ពីក្រុមហ៊ុន សាមសុង បានមកដល់ម្តងទៀតហើយ!! ដោយសារតែមានការគាំទ្រខ្លាំងលើសលុបពេក ទើបធ្វើឱ្យកម្មវិធីនៃការថែមជូនវគ្គមុនអស់ពីស្តុកមុនកាលកំណត់! ឥឡូវនេះអតិថិជនដែលខកខានមិនទាន់កម្មវិធីប្រូម៉ូសិនកាលពីវគ្គមុនអាចរីករាយជាមួយការថែមជូនលើកទី ២ នេះបានហើយ។

រាល់ការជាវ Samsung Galaxy A31, A21s, និង A11 ដែលមានតម្លៃត្រឹមតែជាង $100 និងជាង $200 តែប៉ុណ្ណោះចាប់ពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០ នៅតាមហាង ដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន របស់ សាមសុង 1 គ្រាប់ តម្លៃ ($29)ដោយឥតគិតថ្លៃភ្លាមៗតែម្តង។

ឱ្យលឿនឡើង…!! ឱកាសប្រូម៉ូសិនដ៏ពិសេសនេះយូរៗមានម្តងតែប៉ុណ្ណោះ…! បានទាំងស្មាតហ្វូនជំនាន់ចុងក្រោយ ទំនើប ទាន់សម័យ តម្លៃសមរម្យហើយ បានទាំង Power Bank កម្លាំង 10000 mAh ហ្ស៊ីន ដែលមានសមត្ថភាពខ្លាំង ធន់ សាកទូរស័ព្ទពេញលឿនបំផុតដោយមុខងារសាកថ្មលឿន (Fast Charge) ដ៏ស្រស់ស្អាត របស់ក្រុមហ៊ុន សាមសុង ថែមទៀតផង។

សូមបញ្ជាក់ម្តងទៀតផងដែរថាការថែមជូននេះគឺសម្រាប់តែការទិញ Samsung Galaxy A31, A21s, និង A11 ចាប់ពីថ្ងៃទី ២៣ កក្កដា ដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២០ នេះតែប៉ុណ្ណោះ…! នៅចាំអីទៀត…!! ប្រញាប់ឡើង…ព្រោះស្តុកមានកំណត់ណា៎…ប្រយ័ត្នទិញក្រោយគេអស់ទៀតទ៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

Loading...