ចុម! ​មន្ដ្រី​នគរ​បាល​ពាក់​ស័ក្ដិ​៣ ​បន្លំ​លួច iPad ​គេ​នោះ ​មិន​ទទួល​ទោស​ទេ ព្រោះជាករណីច្រឡំប៉ុណ្ណោះ

2707

 

​មន្ដ្រី​នគរបាល​ពាក់ស័ក្ដិ​៣ ​នៅ​នាយក​ដ្ឋាន​ការពារ​ព្រំដែន​ទឹក ​ដែល​បន្លំ​លួច ​iPad ​មួយ​គ្រឿង​ នៅ​ហាង​វីង​មួយ​កន្លែង​ នៅ​ខណ្ឌ​ទួលគោក ​ហើយ​ត្រូវ​បាន​បញ្ជូន​បន្ដ​មក​សួរ​នាំ ​នៅ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នោះ ​នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ​ក្រោយ​ធ្វើ​កិច្ច​សន្យា ​និង​មាន​អ្នក​ធានា។

 

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។

SHARE