ស្ទះ​ខ្លាំង​ពេក ផ្លូវ​ច្រមុះជ្រូកនឹង​ដកការ៉ាស់សាំងសាំងសូគីមិចចេញ កែច្នៃឲ្យ​មានរបៀប​ឡើងវិញ

3454

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅស្តុបចំនួនពីរ គឺស្តុបច្រមុះ​ជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័នដើម្បីឱ្យចរាចរណ៍មានភាពល្អប្រសើរជាងមុន​ខណៈស្តុប​ទាំងពីរនេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃនោះ។

ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថាលោក នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី​សុំយកការ៉ាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បី​សម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។

ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរសារាចរណ៍​នៅស្តុប​ច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមុនី្នវង្សឱ្យបាន​បី​គន្លង និងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការ៉ាស់សាំងសូគីមិចនៅច្រមុះ ជ្រូកនេះ​ចេញផងដែរ។ ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសម្រួលប្រព័ន្ធចរាចរណ៍​ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកដែល​បច្ចុប្បន្ន​នេះបិទមិនអោយធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នឱ្យដំណើរការចរាចរណ៍ តែមិនអនុញ្ញាតឱ្យបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធ​រុស្ស៊ីទៅ​លើកំណាត់ផ្លូវលេខ២២១នេះឡើយ៕

Loading...