នោះ ! Flagship​ ថ្មីរបស់ realme គឺ realme X50 Pro 5G សាកថ្មមហាលឿន 65W SuperDart និង ឈីប Snapdragon 865 ដាក់លក់ជាផ្លូវការនៅថ្ងៃនេះហើយ

450

ស្មាតហ្វូនលំដាប់ Flagship​ 5G ដែលrealme ទើបតែដាក់ប្រកាសថ្មីៗនេះ realme X50 Pro 5G បានដាក់លក់នៅថ្ងៃនេះហើយ មាន២ជម្រើសជាមួយពណ៍ Rust Red និង Moss Green ។ 12GB RAM + 256GB ROM លក់ក្នុងតម្លៃ899ដុល្លារ ។ ឥឡូវនេះរាល់អតិថិជនដែលជាវនូវ realme X50 Pro 5G នឹងទទួលបានកាដូបន្ថែមrealme Smart Watchតម្លៃ69ដុល្លារមួយគ្រឿង។

X50 Pro ដែលrealmeបានដាក់ប្រកាសលើកនេះ ក្រៅពីមានបន្ទះឈីប​ Snapdragon​865និងកម្រិតល្បឿនអេក្រង់90Hzជាមួយអេក្រង់Samsung Super AMOLEDដែលមានលំដាប់កំពូលហើយនោះ ចំនុចដែលពិសេសជាងគេនោះគឺការសាកថ្មលឿន 65W SuperDart ។

realme 65W SuperDart :មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់ហើយ realme X50 Pro 5G​ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart និងជាម៉ូឌែលមួយអាចសាកថ្មបានលឿនបំផុតនិងអាចរកទិញបាននៅក្នុងទីផ្សារបច្ចុប្បន្ន ។ ដោយត្រូវការរយៈពេលត្រឹមតែ35នាទីតែប៉ុណ្ណោះគឺអាចសាកពេញនូវថ្ម4200mAh សាកថ្ម3នាទីគឺអាចបំពេញនូវតម្រូវការគឺអាចបំពេញនូវតម្រូវការ មើលវីដេអូ បាន១០០នាទី​ ។ X50 Pro របស់realme ម៉ូឌែលនេះ គឺជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការវ័យក្មេង ដោយក្នុងខណៈពេលរវល់ខ្លាំង ចំណាយត្រឹមរយៈពេល3នាទីជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័ស​​​​។

បន្ទះឈីប Snapdragon 865 រួមជាមួយនឹងកម្រិតល្បឿន90Hz និងអេក្រង់​Samsung Super AMOLED បទពិសោធន៍ដែលនឹកស្មានមិនដល់ realme X50 Pro 5Gបំពាក់នូវបន្ទះឈីបSnapdragonដែលមានតេស្តពិន្ទុខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន និងមានតេស្តពិន្ទុនៅលើAntutuដល់ទៅជាង60មុឺនពិន្ទុ។ បន្ទះឈីបSnapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាAI លឿនជាងមុន២ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកសែលក្នុងមួយវិនាទី ផ្តល់នូវបទពិសោធន៍កាន់តែច្បាស់និងរលូន។

កាមេរ៉ាក្រោយ៤គ្រាប់64MP + កាមេរ៉ាមុខ២គ្រាប់32MP realme X50 Pro 5G ប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់ រួមជាមួយ Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle។កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។ ជាមួយគ្នានេះដែរ​ realme X50 Pro 5Gភ្ជាប់មកជាមួយនូវកាមេរ៉ាក្រោយទំហំ64 MP​ AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយ​នឹងលេនPortrait។
ស្របពេលជាមួយគ្នានេះដែរ realme X50 Pro ម៉ូឌែលនេះគាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែរលូន ហើយស្របពេលជាមួយគ្នានេះដែរក៏អាចបំពេញនូវតម្រូវការដែលអាចថតទុកនិងកត់ត្រាពេលវេលាល្អៗនៅក្នុងការរស់នៅផងដែរ។

ការរចនាដ៏សុីវីល័យរបស់realme X50 Pro 5G ម៉ូឌែលនេះបានដាក់លក់ជាផ្លូវការក្នុងថ្ងៃនេះហើយ ដោយមានជាពណ៍ដែលពេញនិយម Rust Red និង​Moss Green ពីរជម្រើសសម្រាប់ជ្រើសរើស ជាមួយនឹង12GB RAM +256GB ROMដែលជាអង្គផ្ទុកកម្រិតខ្ពស់ដាក់លក់ក្នុងតម្លៃ899ដុល្លារ។ រាល់អតិថិជនដែលធ្វើការជាវrealme X50 Proនៅក្នុងកម្មវីធីការដាក់លក់ដំបូងនេះនឹងទទួលបានការថែមជូនពិសេសជាមួយrealme Smart Watchដែលមានតម្លៃ69$ មួយគ្រឿង។

Loading...