មិន​ចេះ​ចប់! ​ទូតចិន​ប្រកាស​ពី​មេរោគ​រលាក​សួត​ថ្មី ​ឆ្លង​សាហាវ​ជាង Covid-19 ​ទៀត​នៅ​កាហ្សាក់ស្ថាន

612

​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កាហ្សាក់ស្ថាន ​បាន​ប្រកាស​ថា​មេរោគ​សួត​ថ្មី​មិន​ដឹង​ប្រភព​មួយ​ប្រភេទ​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​កាហ្សាក់ស្ថាន ​ដែល​ការ​ឆ្លង​សាហាវ​ជាង​មេរោគ Covid-19 ​ទៀត​។

​ស្ថានទូត​​ចិន​បាន​លើក​ឡើង​ថា​អត្រា​ស្លាប់​នៃ​ជំងឺ​រលាក​សួត​នេះ​គឺ​ខ្ពស់​ជាង​អត្រា​ស្លាប់​ដោយ​ជំងឺ​ COVID-19 ហើយ​ក្រសួង​សុខាភិបាល​របស់​ប្រទេស​កាហ្សាក់ស្ថាន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី​នេះ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​វីរុស​បាន​នៅ​ឡើយ។

​បើ​យោង​តាម​របាយការណ៍​ក្នុង​ស្រុក ​បាន​បញ្ជាក់​ថា​មេរោគ​សួត​ថ្មី​នេះ ​បាន​សម្លាប់​ប្រជាជន​កាហ្សាក់ស្ថាន​ដល់​ទៅ​ជិត​១​ពាន់​នាក់​ហើយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​ដោយ​ក្នុង​នោះ​ក៏​មាន​ប្រជាជន​ចិន​ច្រើន​នាក់​ផង​ដែរ។ ​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​នេះ ​កំពុង​ប្រកាស​ឱ្យ​ប្រជាជន​ចិន​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ទាំង​អស់​ការពារ​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត។ ​

​ជំងឺ​រលាក​សួត​ប្រទេស​ថ្មី​នេះ ​គេ​មិន​អាច​ដាក់​ឈ្មោះ​វា​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​ជា​រៀងរាល់​ថ្ងៃ ​អ្នក​ជំងឺ​ដែល​កើត​ជំងឺ​រលាក​សួត​ថ្មី​នេះ ​មាន​ច្រើន​ជាង​អ្នក​ឆ្លង​មេរោគ Covid-19 ​ទៅ​ទៀត​ដែល​ត្រូវ​បញ្ជូន​មក​មន្ទីរពេទ្យ។ វា​មាន​អាការៈ​ស្រដៀង​ទៅ​នឹង​មេរោគ Covid-19 ​ដែរ៕ ប្រភព៖ https://www.globaltimes.cn/content/1194082.shtml

Loading...