អស់ទាស់! Toyota Cross ស៊េរីថ្មីឆ្នាំ ២០២០ ទើបប្រកាសនៅថៃ លក់​​តម្លៃ​ជាង ៣ ម៉ឺនដុល្លារ ចំពេលកូវីដ

167

ត្បិត​ថា​កំពុង​ជួប​វិបត្តិ​កូវីដ ១៩ ក្រុមហ៊ុនរថយន្ត​​តូយ៉ូតា​បាន​ប្រកាស​វត្តមាន​រថយន្ត​ Toyota Cross ស៊េរីថ្មីឆ្នាំ ២០២០ ធ្វើ​ឲ្យ​ទីផ្សារ​រថយន្ត​ថៃ​កក្រើក​គួរ​សម។

Toyota Cross ស៊េរីថ្មីឆ្នាំ ២០២០ ជា​ប្រភេទ​រថយន្ត​ SUV លក្ខណៈ​គ្រួសារ​មាន​រូបរាង​ស៊ីវិល័យ​ទំនើប បំពាក់ដោយ​ម៉ាស៊ីន​កូនកាត់​ហាយប្រ៊ីដ​ (Hybrid) និង​សាំង។ រថយន្ត​នេះ​មាន​បួន​មូដែល​សម្រាប់ជ្រើសរើសដូចជា៖ ប្រភេទ Hybrid Premium Safety តម្លៃ ៣១ ៦២៧ ដុល្លារ, Hybrid Premium តម្លៃ ៣២ ៥៨៧ ដុល្លារ, Hybrid Smart តម្លៃ ៣៤ ៨២៥ ដុល្លារ និង​ 1.8 Sport តម្លៃ ៣៨ ៣៤៣ ដុល្លារ។

Toyota Cross បំពាក់ដោយម៉ាស៊ីន​ហាយប្រ៊ីដ 1.8-inch ភ្ជាប់​ដោយ​​ប្រព័ន្ធ​ហាយប្រ៊ីដជំនាន់ទីបួន ដោយ​វា​ស៊ីសាំងជាមធ្យម​​ ១ លីត្រ​ក្នុង​ចម្ងាយផ្លូវ ២៣,៣ គ.ម រីឯ​ប្រព័ន្ធ​សាំង​វិញ​ស៊ី ១ លីត្រក្នុង​ចម្ងាយផ្លូវ ១៥,៤ គ.ម។ រថយន្ត​នេះ​នឹង​ដាក់លើ​ទីផ្សារ​ប្រទេស​ថៃក្នុង​ពេល​ដ៏ឆាប់ខាង​មុខ​នេះ៕

Loading...