ទីបំផុត! សម្តេច ប្រកាស​ឲ្យ​កាស៊ីណូបើក​ដំណើរការ​ធម្មតាឡើងវិញហើយ!

20521

សម្តេច ហ៊ុន សែន បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ក្រោយ​បិទ​អស់មួយរយៈ​ធំកន្លង​មក។ នេះ​បើ​តាម​អ្នកនាំពាក្យក្រសួង​សុខាភិបាល​លោក ផៃ ស៊ីផាន។

នៅ​លើ​គណនីយ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន លោក ផៃ ស៊ីផាន បាន​សរសេរ​ថា «គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩»។

កាស៊ីណូ ការ៉ាអូខេ ​ក្លឹបកម្សាន្ត​នានា រួម​ទាំង​សាលារៀន ត្រូវ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​ដំណើរការ​បណ្តោះអាសន្ន​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ ២០២០ ដោយសារ​ការ​ផ្ទុះ​នៃ​វីរុស​កូវីដ ១៩ ដើម្បី​ទប់ស្កាត់ការ​ឆ្លង​និង​ចម្លង​ពីមនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់៕

Loading...