

ក្រុមបាល់ទាត់អង់គ្លេស Manchester City បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនជាភាសាខ្មែរថា នឹងបង្កើតក្រុមការងាររបស់ខ្លួនបន្ថែមនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានជាច្រើនផ្សេងទៀតដល់អ្នកគាំទ្រកម្ពុជាជាភាសាខ្មែរតែម្តង។
Manchester City បានបង្ហោះសារដូច្នេះថា «សួស្តីប្រិយមិត្ត! យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាសថាយើងខ្ញុំនឹងបង្កើតការងាររបស់យើងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យក្លាយជាក្លឹប Premier League ដំបូងគេ ដែលផ្តល់ព័ត៌មានសំខាន់ៗទៀងទាត់ជាភាសាខ្មែរ!»៕
Loading...