​ឧត្តម​សេនីយ៍ឯក​ ស ថេត ​ពិន័យ​ប៉ូលិស​១​ក្រុម ​ដែល​សង្កត់​ក្បាល​យុវជន​ម្នាក់នោះហើយ

46247

ឧត្តមសេនីយ៍ឯក​ ស ថេត ដាក់ពិន័យលើនគរបាលមួយក្រុមនៅសង្កាត់ក្បាលកោះ ដែល​បាន​ប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន នៃ​វិន័យ​របស់​កម្លាំង ​និងវិជ្ជាជីវៈ​ពេល​ចុះ​ចាប់​ជនល្មើសគ្រឿងញៀន។

កាលពី​ថ្ងៃទី៣០ ខែមិថុនា នៅមូលដ្ឋានសង្កាត់ក្បាលកោះ មានមន្ដ្រីនគរបាល៣ ទៅ៤នាក់ បាន​បើក​ម៉ូតូចុះចាប់មុខសញ្ញាដែលពាក់ព័ន្ធគ្រឿងញៀនម្នាក់ ដោយចាប់វាយខ្នោះទៅក្រោយ លើក​ដាក់​ម៉ូតូ ព្រមទាំង​ប្រើប្រាស់​ហិង្សា​យកជង្គង់ទៅសង្កត់ក និងប្រើជើងទាត់ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងប្រតិបត្តិការ ថតវីដេអូយក​ទៅបង្ហោះធ្វើឲ្យមានមតិរិះគន់ជាច្រើន។

លើយតបនឹងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា លោកបានព្រមានជាលាយលក្ខណ៍អក្សរ និងពិន័យតាមកងកម្លាំងនគរបាលជាតិ ទៅលើក្រុមមន្ដ្រីនគរបាលទាំងនេះ ដែលបានប្រើប្រាស់សិទ្ធិហូសព្រំដែន ទៅលើការចាប់មុខសញ្ញា។

Loading...