បិទ​ទីតាំង​ធ្វើ​ពពុះសណ្ដែកចំនួន៧​នៅ ភូមិ​ពុកឬស្សី ​ឃុំ​ព្រែក​តាម៉ាក់ ខ្សាច់​កណ្ដាល ​ក្រោយ​រក​ឃើញ​ផលិត​ដាក់​គីមី​

64

មន្ត្រីជំនាញ​បាន​ដក​ហូត​ពពុះ​សណ្តែក​ចំនួន ១០៨គីឡូក្រាម និង​សម្រេច​ផ្អាក​ទីតាំង​ផលិ​តចំនួន៧ ជាបណ្តោះអាសន្ន ដោយសាររកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

បើតាមអគ្គការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង​បង្ក្រាបការក្លែងបន្លំទីតាំង​សិប្បកម្ម​ផលិត​ពពុះសណ្តែកទាំង៧ទីតាំងនោះ ស្ថិតនៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បន្ទាប់ពីរកឃើញភស្តុតាងជាក់ស្ដែង កម្លាំងជំនាញបានសម្រេចបិទទីតាំងទាំង៧ បណ្ដោះអាសន្ន រឹបអូសយកផលិតផលទាំងអស់ ទៅរក្សាទុកត្រៀមដុតកម្ទេចចោល រីឯម្ចាស់ទាំង៧ទីតាំង ធ្វើកិច្ចសន្យាចំពោះមុខច្បាប់។

Loading...