ដំណឹង​ល្អ! ​ការ​ផ្ទេរកម្មសិទ្ធិយានយន្ត ​រកម្ចាស់ដើមមិនឃើញ រហូតដល់ចុងខែកញ្ញា

107

ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានប្រកាសពន្យាពេលផ្ទេរកម្មសិទ្ថិយានយន្ត ដោយ​រកម្ចាស់​មិនឃើញ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

ការ​ពន្យាពេលសម្រួលនីតិវិធី​ នៃការផ្ទេរកម្មសិទ្ធិរកម្ចាស់ដើមមិនឃើញ ព្រោះ​តែក្រសួង​មើល​ឃើញ​ថា ​មានម្ចាស់យានយន្តមកធ្វើការផ្ទេរកម្មសិទ្ធិច្រើន ហើយនៅមានតម្រូវការបន្ដ ទើប​មាន​ការ​ពន្យាពេលបន្ថែមទៀត។

តាម​សេចក្ដីជូនដំណឹងចាស់បានផុតហើយ​ គឺត្រឹមថ្ងៃទី ៣០ ខែមិថុនា តែ​បើ​តាម​ការ​ប្រកាស​ថ្មី​គឺ​នឹង​ពន្យា​ពេល​រហូត​ដល់ចុង​ខែ​កញ្ញា​ឆ្នាំ​២០២០​នេះ​។ ទន្ទឹម​នឹងការពន្យាពេលនេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏បានកោះប្រជុំអំពីការសម្រួលនីតិវិធី ឲ្យកាន់តែងាយស្រួល និង​ចំណេញ​ពេល​ជាងនេះ ដើម្បីសម្រួលដល់ម្ចាស់យានយន្តចង់កាត់ឈ្មោះផងដែរ។​

Loading...