ឃើញស្ថានការណ៍​កូវីដ​មិនសូវ​ស្រួល រដ្ឋមន្រ្តី​ថៃ​បន្ត​ដាក់ប្រទេស​ក្នុង​ភាព​អាសន្នមួយខែ​ទៀត

44

ដោយ​សារ​ឃើញ​ស្ថានការណ៍​កូវីដ ១៩ ហាក់​មិនទាន់ទុកចិត្តស្រួលបួល រដ្ឋាភិបាល​ថៃ​បានសម្រេច​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រហូត​ដល់ចុង​ខែកក្កដាឆ្នាំ ២០២០ នេះ។

មែនទែន​ទៅ​នេះ​ជា​ការ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​លើក​ទីបី​ហើយ បើ​គិត​តាំង​ពីខែកុម្ភៈ​មក ដោយកាលពី​ពីរដង​មុនមានរយៈ​ពេល​តែ​មួយខែៗ​ប៉ុណ្ណោះ។

ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ អាច​ឲ្យ​រដ្ឋាភិបាល​ដឹក​នាំ​ដោយលោក​ប្រាយុទ្ធ​ចាន់អូចារមានសិទ្ធ​ក្នុង​ការ​កំណត់​សិទ្ធ​របស់​ពលរដ្ឋដូចជាការជួបជុំ​គ្នា​នៅតំបន់សាធារណៈ​ជាដើម ហើយ​បណ្តា​ហាង​និង​អាជីវកម្ម​ជាច្រើន​ត្រូវ​បញ្ជា​ឲ្យ​បិទ។ ទើប​មួយរយៈ​ពេល​ថ្មីអំឡុងខែមិថុនា​នេះ​ទេ ដែលរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹងខ្លះៗ ក្រោយករណី​កូវីដ ១៩ រាតធូរស្រាលបន្តិច។

មកទល់ពេល​នេះ ថៃ​មាន​អត្រា​​ឆ្លងកូវីដ ១៩ សរុប ៣ ១៧១ ករណី (ឆ្លងថ្មី ៧ និង​មិនមានស្លាប់) និង​ស្លាប់​សរុប ៥៨ នាក់៕

 

Loading...