ចិន​ឲ្យ​ម៉ាស៊ីន​បោសសំរាម​ទំនើប​ ២ គ្រឿងដល់​​រាជធានី​​ភ្នំពេញ ដើម្បី​សម្អាត​ទីក្រុង​ឲ្យ​កាន់តែ​ស្អាត

24

អាជ្ញាធររាជធានីភ្នំពេញ បានសាក​ល្បង​ប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមចំនួន២គ្រឿងនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ដែល​ម៉ាស៊ីនម៉ាស៊ីន​នេះ ជាអំណោយរបស់ទីក្រុងណាននីង​ប្រទេស​ចិន។

ម៉ាស៊ីនបូមទាំងពីរខាងលើនេះ មាន​សមត្ថភាព​អាច​បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦ ០០០ ម៉ែត្រការ៉េ ក្នុង១ម៉ោង និងអាច បូមសម្អាតបាន៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ម្សិលមិញ​ ម៉ាស៊ីន​ប្រើ​អាគុយ​ទាំង​ពីរ​គ្រឿង​នេះ ត្រូវ​យក​មក​បោសសម្អាត​សាកល្បង​នៅលើសួនច្បារ មាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូត ដល់មុខវត្តឧណ្ណាឡោម។ ម៉ាស៊ីន​ទាំង​ពីរមាន​បច្ចេកវិទ្យា​ទំនើប​ អាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ស្រោច នៅពេលកំពុងប្រតិបត្តិការបូមធូលី។

ម៉ាស៊ីន​ទាំង​ពីរ​នេះ នឹង​រួម​ចំណែក​បាន​មួយផ្នែកធំ​ក្នុង​ការ​ប្រើប្រាស់កម្លាំង​មនុស្ស ដោយវា​អាច​ជួយ​សម្អាត​តាមដងផ្លូវ​និង​កន្លែង​សាធារណៈ​ក្នុង​រាជធានី​បាន​ស្អាត​និងរហ័ស ដែល​ជួយ​លើក​សម្រស់ទីក្រុង​បាន​មួយផ្នែក​ផងដែរ៕

Loading...