លោកស្រី ទ្រី ដាណា សម្ពោធហាងពេជ្រថ្មី ចែករំលែកក្ដីស្រលាញ់ជាមួយអ្នកក្រខ្សត់

1312

លោកស្រី ទ្រី ដាណា នឹង​សម្ពោធ​ហាង​ពេជ្រ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ ប៉ុន្តែ​មិន​មាន​រៀប​ចំ​កម្មវិធី​ជប់​លៀង ឬ​ជួប​ជុំ​ធំ​ដុំ​នោះ​ទេ គឺ​គ្រាន់​តែ​សូត្រ​មន្ត និង​សែន​ព្រេន​ប៉ុណ្ណោះ ព្រោះ​ចង់​ទុក​ថវិកា​ចែក​រំលែក​ជូន​អ្នក​ក្រ​ខ្សត់​វិញ។

អ្នក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​ថា៖ “ស្អែក​នេះ នាង​ខ្ញុំ​បើក​សម្ពោធ​ហាង​ពេជ្រ​ហើយ តែ​គិត​ថា​មិន​ធ្វើ​កម្មវិធី​ជប់​លៀង ឬ​ជួប​ជុំ​ធំ​ដុំ​ទេ ព្រោះ​ចង់​ចែក​រំលែក​ជាមួយ​ពួក​គាត់​ជំនួស​វិញ។ ដឹង​ថា​ពេល​នេះ ពួក​គាត់​កំពុង​ជួប​ការ​លំបាក ទើប​ពួក​គាត់​មក​រក​ខ្ញុំ ចាំ​ខ្ញុំ។ វា​មិន​ច្រើន​ទេ តែ​សង្ឃឹម​ថា អាច​ដោះ​ស្រាយ​ការ​លំបាក​របស់​ពួក​គាត់​បាន​មួយ​រយៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​គេ​សួរ​ខ្ញុំ​ថា ហេតុ​អី​ប្រឹង​ម៉េះ? មិន​មែន​មិន​ហត់​ទេ តែ​បើ​មិន​ដើរ​ទៅ​មុខ គឺ​មិន​អាច​ធ្វើ​សកម្មភាព​ដូច​ថ្ងៃ​នេះ​ទេ។ ចឹង​ខ្ញុំ​ត្រូវ​តែ​ប្រឹង ហត់​បន្តិច តែ​អាច​បំពេញ​ក្ដី​សុខ​ខ្លួន​ឯង ហើយ​អាច​ជួយ​ដល់​អ្នក​ដទៃ​ទៀត។ ថា​ចែក​ជាង ១០០គ្រួសារ​ទេ តែ​ពួក​គាត់​ដឹង​ត​គ្នា មក​ចាំ​រាប់​រយ​នាក់​ទៀត ចឹង​ត្រូវ​ចែក​ជូន​ពួក​គាត់​អស់​គ្នា។

គួរ​បញ្ជាក់​ដែរ​ថា អ្នក​ស្រី ទ្រី ដាណា ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​បណ្ដាញ​សង្គម បន្ទាប់​ពី​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ច្រើន​រាប់​មិន​អស់ ចែក​រំលែក​ដល់​អ្នក​ក្រ​ខ្សត់។ លើស​ពី​នេះ អ្នក​ស្រី​ក៏​តែង​ចែក​រំលែក​នូវ​បទ​ពិសោធន៍ និង​គំនិត​អាជីវកម្ម​នានា ដើម្បី​ជា​ផ្លូវ​ដល់​នារី​គ្រប់​រូប​ចេះ​ប្រកប​របរ​អាជីវកម្ម​រក​ស៊ី​ខ្លួន​ឯង​ផង​ដែរ។​

Loading...