ដំណឹងល្អ ! ឌូបៃ បើកទទួល ភ្ញៀវទេសចរ ហោះចូល គ្រប់ច្រក នៅដើម ខែ កក្កដា ២០២០ នេះហើយ តម្លៃពិសេសរាល់ការធ្វើដំណើរតាម emirates

48

អ៊ែមមឺរឹតស្វាគមន៍ពង្រាងអនុស្សារណៈថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាសចុងក្រោយបង្អស់ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិសម្រាប់ពលរដ្ឋអារ៉ាប់រួម អ្នកស្រុកនិងភ្ញៀវទេសចរ ហើយនិងបើកទីក្រុងឌូបៃសម្រាប់ ពាណិជ្ជកម្ម និងភ្ញៀវទេសចធ្វើដំណើរកម្សាន្តចាប់ពីថ្ងៃទី ៧ ខែកក្កដា ខណៈពេលដែលដាក់ចេញនូវវិធានការប្រុងប្រយ័ត្នដើម្បីធានាសុខភាពនិងសុវត្ថិភាពរបស់អ្នកដំណើរនិងសហគមន៍។

ពង្រាងអនុស្សារណៈទាំងនេះសម្រាប់ការធ្វើដំណើរចេញចូលពីអាកាសយានដ្ឋានឌូបៃត្រូវបានប្រកាសនៅក្រោមការណែនាំរបស់អនុប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមនិងជាអ្នកគ្រប់គ្រងនៃទីក្រុងឌូបៃ អ្នកអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum និងអ្នកស្នងរាជបន្ទាប់របស់ព្រះអង្គម្ចាស់នៃទីក្រុងឌូបៃនិងជាប្រធាននៃក្រុមប្រឹក្សាប្រតិបត្តិ អ្នកអង្គម្ចាស់ Sheikh Hamdan bin Mohammed bin Rashid Al Maktoum និងគណៈកម្មាធិការជាន់ខ្ពស់នៃវិបត្តិនិងការគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយអ្នកអង្គម្ចាស់ Sheikh Mansour bin Mohammed bin Rashid Al Maktoum ។

អ៊ែមមឺរឹតបានប្រកាសពីជើងហោះហើរបន្ថែមទៀតសម្រាប់អ្នកដំណើរដែលមានគោលដៅសរុបរបស់ខ្លួនទៅកាន់ទីក្រុងចំនួន ៤៨ ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជនដែលមានបំណងចង់វិលត្រឡប់ទៅគេហស្ថានវិញ ឬអ្នកដែលធ្វើដំណើរក្នុងគោលបំណងសំខាន់ៗ។
នៅខែកក្កដា ក្រុមហ៊ុននឹងបន្ថែមជើងហោះហើរទៅកាន់ទីក្រុង៖ ទីក្រុងឡុងដ៍ ហ៊ីដ្រូវ (Heathrow) មែនឆេសស្ទឺ (Manchester) ទីក្រុងហ្វ្រែងហ្វើត(Frankfurt) ប៉ារីស (Paris) ស្សូនីច (Zurich) ម៉ាឌ្រីដ (Madrid)​ អាមស្ទឺដាម (Amsterdam) ខូពេនហេហ្គែន(Copenhagen) ដាប្រ៊ីន​ (Dublin) ញ៉ូយក JFK (New York JFK) តូរុនតូ (Toronto) គូឡាឡាំពួ សិង្ហបុរីនិងហុងកុង។
អតិថិជនអាចកក់ការហោះហើររវាងគោលដៅនានានៅមជ្ឈឹមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបឬ ទ្វីបអាមេរិក ដោយមានភាពងាយស្រួលក្នុងការតភ្ជាប់នៅឌូបៃដរាបណាពួកគេបំពេញតាមតម្រូវការនៃការធ្វើដំណើរនិងអន្តោប្រវេសន៍នៃប្រទេសគោលដៅរបស់ពួកគេ។

HH Sheikh Ahmed bin Saeed Al Maktoum ប្រធាននិងជានាយកប្រតិបត្តិអ៊ែមមឺរឹតបានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ HH Sheikh Mohammed bin Rashid និង HH Sheikh Hamdan bin Mohammed សម្រាប់ការណែនាំផ្លូវការចុងក្រោយដើម្បីបើកការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញដែលបង្ហាញពីចក្ខុវិស័យរបស់ពួកគាត់ចំពោះទីក្រុងឌូបៃក្នុងនាមជាមេដឹកនាំពិភពលោកក្នុងវិសយ័
ពាណិជ្ជកម្មនិងទេសចរណ៍។ នេះគឺជាការបញ្ជាក់យ៉ាងមុតមាំអំពីការត្រៀមខ្លួនរបស់ទីក្រុងឌូបៃដើម្បីបន្តសកម្មភាពអាកាសចរណ៍និងសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការធ្វើផែនការការត្រួតពិនិត្យនិងការរៀបចំដ៏ទូលំទូលាយ។ យើងជឿជាក់ថាវិធានការណ៍ពហុស្រទាប់ដែលត្រូវបានបង្កើតឡើងនៅលើអាកាសនៅលើដីនិងនៅទូទាំងទីក្រុងអាចឱ្យយើងកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនិងគ្រប់គ្រងរាល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។ យើងជឿជាក់ថាទីក្រុងនានានៅជុំវិញពិភពលោកកំពុងធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ ហើយឆាប់ៗនេះនឹងមានការផ្ដល់ជូនដំណឹងអំពីតម្រូវការតាមព្រំដែនរបស់ពួកគេសម្រាប់អ្នកដំណើរអន្តរជាតិ។”

លោកបន្តថា៖ “ប៉ុន្មានសប្តាហ៍ទៀតនឹងមានការសាកល្បងដ៏ធំមួយសម្រាប់វិស័យអាកាសចរណ៍ទាំងមូលតាមមធ្យោបាយជាច្រើន។ នៅអ៊ែមមឺរឹត យើងសង្កេតឃើញមាននិន្នាការវិជ្ជមាននៃការបង្កើតចរាចរណ៍នៅតាមបណ្តាញរបស់យើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជនរបស់យើង។”

អ៊ែមមឺរឹតក៏បានបើកការផ្សាយពាណិជ្ជកម្មដើម្បីប្រាប់ពិភពលោកថាឌូបៃបានបើកត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅទីនេះ។

សុខភាពនិងសុវត្ថិភាពជាចម្បង៖ អ៊ែមមឺរឹតបានអនុវត្តវិធានការណ៍គ្រប់ជ្រុងជ្រោយនៅគ្រប់ជំហានស្តីពីការធ្វើដំណើររបស់អតិថិជនដើម្បីធានាសុវត្ថិភាពដល់អតិថិជននិងនិយោជិករបស់ខ្លួននៅលើដីនិងលើអាកាសរួមទាំងការចែកចាយនូវឧបករណ៍អនាម័យដូចជារបាំងមុខស្រោមដៃដៃ ទឹកលាងដៃ និងក្រដាសជូតអនាម័យនិងថ្នាំប្រឆាំងនឹងបាក់តេរីដល់អតិថិជនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែមស្តីពីវិធានការទាំងនេះនិងសេវាកម្មដែលមាននៅលើជើងហោះហើរនីមួយៗសូមចូលទៅកាន់គេហទំព័រ www.emirates.com/yoursafety

ការរឹតបន្តឹងលើការធ្វើដំណើរ៖ អតិថិជនត្រូវបានគេរំលឹកថាការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាន ហើយអ្នកដំណើរនឹងត្រូវទទួលឲ្យហោះហើរបានប្រសិនបើពួកគេគោរពតាមលក្ខខណ្ឌ័ហោះហើរនិងលក្ខខ័ណ្ឌនៃការចូលប្រទេសនៃគោលដៅរបស់ពួកគេ។ សូមចូលទៅកាន់​ www.emirates.com/wherewefly ទេសចរទៅកាន់ទីក្រុងឌូបៃគួរតែមានធានារ៉ាប់រងសុខភាពអន្តរជាតិដែលគ្របដណ្តប់លើជំងឺពី Covid-19 សម្រាប់រយៈពេលនៃការស្នាក់នៅរបស់ពួកគេ។ ព័ត៌មានបន្ថែមអំពីតម្រូវការចូលសម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ឌូបៃអាចរកបាននៅទីនេះ។

ប្រជាជននិងអ្នកមានលំនៅស្ថាននៅអារ៉ាប់រួម៖ មានបំណងក្នុងការវិលត្រឡប់មកឌូបៃវិញអាចពិនិត្យមើលតម្រូវការចុងក្រោយនៅ៖ www.emirates.com/returntoDubai

Loading...