ចិត្ត​ធំ​ណាស់! ​អ៊ីរ៉ង់ ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក​

85

​ប្រទេស​អ៉ីរ៉ង់ ចេញដីកាចាប់ខ្លួនលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ​ជុំវិញ​ការធ្វើឃាត​មេទ័ព​ខ្លួន​គឺលោក Soleimani។

ប្រទេស​អ៉ីរ៉ង់ ទើបតែបានសម្រេចចេញដីកា​ចាប់ខ្លួន ​និងបានស្នើស្ថាប័នប៉ូលិសអន្តរជាតិ​ Interpol ឲ្យ​ជួយ ដើម្បី​ចាប់​លោក​ ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក និង​មនុស្ស​រាប់​សិប​នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក Qassem Soleimani ជា​មេទ័ព​កំពូល​ម្នាក់​របស់​អ៉ីរ៉ង់ ​នៅ​ឯទីក្រុង​បាកដាដ​នៃប្រទេសអ៉ីរ៉ាក់។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌ មាន Aljazeera ​នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ប្រមុខរដ្ឋអាជ្ញានៃទីក្រុងតេហេរ៉ង់ លោក Ali Alqasimehr នៅថ្ងៃចន្ទនេះ បាននិយាយថា លោក ត្រាំ និងបុគ្គលជាង៣០នាក់ទៀត ដែល មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតលោក Soleimani គឺ ត្រូវចោទប្រកាន់ពីបទឃាតកម្មនិងភេរវកម្ម។

Loading...