ធ្ងន់ហើយ! ចិនបង្ខាំង​ពលរដ្ឋ ៤ សែននាក់​មិន​ឲ្យ​ដើរក្រៅផ្ទះ ក្រោយ​រកឃើញករណី​ឆ្លង​ជាចង្កោមបន្ថែម

30

ក្រោយ​មាន​ករណី​ឆ្លង​ថ្មីចំនួន ១៨ នៅ​ខេត្ត​ហឺប៉ី ភាគខាង​ជើង​ប្រទេស​ចិន​ក្បែរ​ក្រុង​ប៉េកាំង រដ្ឋបាល​ខេត្ត​ភាគខាងជើង​នេះ​បាន​សម្រេចដាក់កំហិត​លើ​ការ​រឹតបន្តឹង​ការ​ធ្វើដំណើរ ពោលគឺ​បង្ខាំង​ពលរដ្ឋ ៤ សែន​នាក់​មិន​ឲ្យ​មាន​បម្លាស់ទីចេញទៅណាមកណានោះទេ។ នេះ​បើតាម​ការ​ចុះផ្សាយ​ដោយ CNN។

ការ​សម្រេច​រឹតបន្តឹង​ដូច្នេះ ដោយសារ​ចិន​ចង់​ទប់ស្កាត់​យ៉ាង​ណា​មិន​ឲ្យ​កើត​មានរលកទីពីរ​នោះទេ ក្រោយ​ពេល​ស្ថានការណ៍​កូវីដ ១៩ ថ្មីៗហាក់មិនសូវ​ស្រួល។

មន្រ្តី​ជាន់ខ្ពស់​ខេត្តហឺប៉ី បញ្ជាក់ថា គ្រប់ភូមិ ស្រុក និង​អគារ​ទាំង​អស់ នឹង​ត្រូវ​បិទ​ទាំងស្រុង ចំណែក​ឯ​គ្រួសារ​នីមួយ​អនុញ្ញាតិ​ឲ្យ​បាន​ត្រឹម​ម្នាក់​ប៉ុណ្ណោះអាចចេញក្រៅទិញឥវ៉ាន់និងស្បៀង​អាហារ​មកហូបក្នុង​ផ្ទះ ហើយយាន្ត​ជំនិះនៅខាងក្រៅទាំង​អស់ត្រូវ​ហាមឃាត។

កាលពីដើម​ខែ​មិថុនា ឆ្នាំ ២០២០ ចិន​បាន​ផ្ទុះករណី​ឆ្លង​កូវីដ ១៩ ជា​ចង្កោម ដែល​មានប្រភព​ចេញពីផ្សារលក់​បន្លែស្រស់​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន ហើយ​ការ​ករណីឆ្លង​ថ្មីៗ​នៅខេត្ត​ហឺប៉ី និង ​លីវនីង​នេះ ជា​សញ្ញា​អាក្រក់​មួយអាច​មាន​ឥទ្ធិពល​នាំ​កូវីដ ១៩ រលកទីពីរ​វាយប្រហារ​ប្រទេស​ចិនទាំងមូល​បាន ព្រោះ​ពេល​នេះ​ចិន​នៅ​តែ​ស្រួចស្រាវក្នុង​ការ​រាតត្បាត​កូវីដ ១៩។

ខណៈ​ពេល​ខេត្ត​ជាប់ប៉េកាំង​រកឃើញ​ករណី​ឆ្លង​កូវីដ ១៩ បន្តបន្ទាប់ ពលរដ្ឋ​ទីក្រុង​ប៉េកាំង​ជិត ៨ លាន​នាក់​ត្រូវ​បាន​តេស្តរកវីរុស​រាតត្បាតសាកល​នេះ ខណៈ​ចំនួន​តេស្ត​ប្រចាំថ្ងៃ​ចន្លោះពី ៤ម៉ឺនទៅ ៤៥ ម៉ឹនឯណោះ៕

Loading...