កែប​និង​សៀមរាប មាន​ទឹកមាត់លេបឡើង​វិញ ក្រោយភ្ញៀវទេសចរ​សម្រុក​ទៅលេង​ មិនខ្វល់រឿង​កូវីដ

46

ភ្ញៀវទេសចរ កាន់តែ​ច្រើនឡើងប្រមាណជិតកន្លះ​លាន​នាក់ បាន​ចេញ​ដើរកម្សាន្ត​តាមរមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៣ សប្តាហ៍​ដើម​ខែ​មិថុនា ឆ្នាំ ២០២០ នេះ ត្បិត​ថា​កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវីដ ១៩ (ករណីនាំចូល) បន្តបន្ទាប់មកក្តី។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទាំងនោះមានភ្ញៀវជាតិចំនួន ៤៤១ ៣៩៧នាក់ កើនឡើង ៦,៦១ ភាគរយ និងភ្ញៀវបរទេសមានចំនួន ១ ២៩៥ នាក់ កើនឡើង ៣៩,៣៤ ភាគរយ។ ខេត្តតំបន់ឆ្នេរដូចជា​ខេត្តកំពត និងកែប ជា​គោលដៅទេសចរណ៍​សម្រាប់ភ្ញៀវទេសចរ ខណៈ​ខេត្តសៀមរាប ឃើញ​ថា​សន្ទុះ​វិស័យ​ទេសចរ ហាក់ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​តាមភោជនីយដ្ឋាន សណ្ឋាគារ និង​អាជីវកម្ម​ផ្សេងៗបាន​បើកដំណើរការជាបណ្តើរៗឡើងវិញ។

ស្របពេល​វិស័យទេសចរ​នៅកម្ពុជា ហាក់ងើបឡើងវិញ ក្រសួង​ទេសចរណ៍ បាន​ចាត់វិធានការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រប់វិស័យឯកជន​សហការ​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការណ៍​ការពារ​ពីកូវីដ ១៩ ដើម្បី​ការពារ​មិន​ឲ្យ​មាន​រលក​ទីពីរកើតឡើង​នៅកម្ពុជា៕

Loading...