ព្រះ! ឥណ្ឌាយកមន្ទីរពេទ្យធំមួយលើពិភពលោកមកដាក់អ្នកជំងឺ ព្រោះត្រឹម ១ ថ្ងៃគ្រាន់តែឆ្លងកូវីដ ១៩ ជិត ២ ម៉ឺននាក់

1537

ត្រឹម​រយៈ​ពេល ២៤ ម៉ោង ឥណ្ឌា​មាន​អ្នក​ឆ្លង​កូវីដ ១៩ ដល់ទៅជិត ២ ម៉ឺន​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើនដល់ ១៦ ៤៧៥ នាក់។ នេះ​បើ​តាម​ទិន្នន័យ​ផ្តល់ដោយ​ក្រសួងសុខាភិបាល​ឥណ្ឌា។

ក្រសួងសុខាភិបាលឥណ្ឌា បាន​បញ្ជាក់​ថាកាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ មន្រ្តី​សុខាភិបាល​បានធ្វើប្រតិបត្តិការតេស្ត​ចំនួនជាង ១ លាន​ករណី ដើម្បី​រកកូវីដ ១៩។ មែនទែនទៅ ឥណ្ឌាក្លាយ​ជា​ប្រទេសទីបួនលើ​លោក ដែល​រងការ​វាយប្រហារ​យ៉ាង​ដំណំ​ដោយសារ​កូវីដ ១៩ បន្ទាប់ពីអាមេរិក ប្រស៊ីល និង​រុស្ស៊ី។

ព្រោះ​តែ​ករណី​ឆ្លង​កូវីដ ១៩ នៅឥណ្ឌាកើនឡើងទប់មិនឈ្នះ រដ្ឋជាច្រើនត្រូវបន្តឲ្យ​រឹតបន្តឹង​រហូតដល់ថ្ងៃទី ១៥​ ខែកក្កដាឆ្នាំ ២០២០។

ឥណ្ឌា បាន​បើក​មន្ទីរពេទ្យរបស់​ខ្លួន​ធំមួយ​ក្នុង​ចំណោមមន្ទីរពេទ្យ​ធំបំផុត​លើលោក ដើម្បី​យក​មកដាក់អ្នកជំងឺ ដែលក្នុង​នោះគ្រែ ២ពាន់ក្នុង​ចំណោម ១ម៉ឺនគ្រែ ត្រូវ​យកមកប្រើប្រាស់ ស្របពេលចំនួន​អ្នក​ឆ្លងហក់ឡើងជិត ២​ម៉ឺននាក់ក្នុង​មួយថ្ងៃ។ គិត​មកត្រឹម​ថ្ងៃនេះ ចំនួន​ឆ្លង​សរុប​លើផែនដីកើនដល់ជាង ១០ លាននាក់ ស្លាប់ជាង ៥ លាននាក់៕

 

Loading...