ម្ចាស់ហាង​ទូរសព្ទ​ទំនើប​នឹង​ផ្តល់រង្វាន់ដល់ប៉ូលិស​​ចាប់ឃាតករសម្លាប់​ក្មេង​បាន ថែម​ចូលបុណ្យ ១០០ ដុល្លារជូនគ្រួសារសព

0
11506

ខណៈ​មនុស្ស​ម្នា​ទូទាំង​ប្រទេស​មាន​ការ​ភ្ញាក់ផ្អើល​និងបង្ហាញ​ក្តី​អាណិតអាសូរចំពោះម្តាយ​ឱពុក​ក្មេង​ពីរ​នាក់​​រងគ្រោះ​ដែល​ត្រូវ​ជន​តិរច្ឆាន​រំលោភនិង​សម្លាប់ ម្ចាស់ហាងលក់ទូរសព្ទ​ល្បី​មួយកន្លែង បាន​ប្រកាស​ផ្តល់រង្វាន់លើក​ទឹកចិត្តប៉ូលិស​បើសិន​អាច​វែកមុខជនសង្ស័យ​បាន និង​ថែម​ទាំង​ចូលរួម​បច្ច័យ ១០០ ដុល្លារ​ដល់គ្រួសារ​សពទៀតផង។

លោក​ស្រី រតនា ដែល​ជា​ម្ចាស់ហាងលក់ទូរសព្ទ​ទំនើប​ឈ្មោះ ខ្មែរនិយម នៅ​ព្រែកលៀប បាន​បង្ហោះ​សារ​ដោយក្តីក្តុកក្តួលថា «ព្រៃផ្សៃណាស់អាឃាតករនេះ នាងខ្ញុំក៏មានកូនតូចដែលមិចបានវាធ្វើចឹង ខ្ញុំសូមស្នើរសុំដល់បងបងដែលជាសម្ថកិច្ចនៅស្រុកព្រៃនប់នឹងតែម្តង សូមអោយមានវិធានការចាប់ឃាតករដែលបានសម្លាប់នឹងរំលោភដល់ក្មេងទាំង២នាក់។ បើសម្ថកិច្ចម្នាក់ណាចាប់បានឃាតករដែលបានសម្លាប់ក្មេងទាំង២នាក់នោះ នាងខ្ញុំជាម្ចាស់ហាងលក់ទូរសព្ទ័ដៃទំនើប ខ្មែរនិយម នឹងផ្តល់ជូនទូរសព្ទ័ស៊េរីថ្មីរបស់ក្រុមហ៊ុន Oppo ម៉ាក់ A5s ចំនួន១គ្រឿង ដែលទើបនឹងចេញលក់ថ្ងៃនេះ ជូនដល់បងសម្ថកិច្ចម្នាក់នោះភ្លាម។ នាង​ខ្ញុំ​ក៏សូមចូលរួមរំលែកទុកដល់ក្រុមគ្រួសារក្មេងទាំងពីរផងចុះ នឹងនាងខ្ញុំសូមចូលបុណ្យក្មេងទាំង២នាក់ចំនួន $100 ផងនេះជាលេខទូរសព្ទ័នាងខ្ញុំ 010 700 119។

ថ្មីៗ​នេះ​ មាន​អំពើ​ឃាតកម្ម​កើត​ឡើង​ ត្រង់​ចំណុច​ ភូមិគគី​ ឃុំ​បិតត្រាំង ​ស្រុក​ព្រែ​នប់​ ខេត្ត​ព្រះសីហនុ ​ដែល​គេ​ដាក់​ការ​សង្ស័យ​ថា​ជា​ករណី​រំលោភ​សម្លាប់​ បង្ក​ឡើង​ដោយ​ជនល្មើស​មិន​ទាន់​ស្គាល់ ​អត្តសញ្ញាណ ​បណ្ដាល​អោយ​ក្មេង​ប្រុស​ ស្រី​២នាក់​បងប្អូន​បង្កើត​រងគ្រោះ​រហូត​ដល់​ស្លាប់​ទាំង​ពីរ​នាក់​ ក្នុងនោះ​ក្មេង​រង​គ្រោះ​ទី​១-​ឈ្មោះ ​ផា សុខលី ​ភេទ​ប្រុស​ អាយុ​២​ឆ្នាំ​កន្លះ​ (ស្លាប់) នៅ​កន្លែង​កើត​ហេតុ ​ទី​២-​ឈ្មោះ ​ផា ស្រីល័ក្ខ ​ភេទ​ស្រី​ អាយុ​១០​ឆ្នាំ ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​៕

ផ្តល់មតិយោបល់