

វណ្ណដា តារាចម្រៀង Rap កំពុងល្បីឈ្មោះបំផុតនៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ ក្រោយពីបានបញ្ចេញបទចម្រៀងជាច្រើន ជាពិសេសគឺ Skull Album តែម្ដង។
តារាចម្រៀងកើតនៅខេត្តព្រះសីហនុខាងលើនេះ ផ្ទុះខ្លាំងគឺបទ J+O ហើយបន្ទាប់មកទៀតក៏ចេញបទជាច្រើនដែលសុទ្ធតែទទួលបានការគាំទ្រច្រើន។ ដោយឡែកនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០នេះ រូបគេក៏បានចេញជាកញ្ចប់ Album ដល់ទៅ១៨បទឯណោះ។ ក្នុងចំណោមបទទាំងអស់នោះ សាមីខ្លួន វណ្ណដា បានបញ្ជាក់ថាបទ Move On គឺជាបទដែលរូបគេពេញចិត្តខ្លាំងបំផុត។
ចង់ដឹងថាពិរោះយ៉ាងណា ស្ដាប់ទាំងអស់គ្នា៖
<iframe width=”560″ height=”315″ src=”https://www.youtube.com/embed/ioQMxtWM73k” frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>