ប្រយ័ត្នមែនទែន ភ្លៀងអម​ដោយផ្គររន្ទះនិង​ខ្យល់កន្រ្តាក់ នឹង​កើតតាមខេត្ត​នៅកម្ពុជា​ពីថ្ងៃទី ២៤ ដល់ ៣០ មិថុនា

103

​ក្រ​សួងធនធាន​ទឹក និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​ជាមួយនឹង​ជ្រលង​សម្ពាធ​ទាប បាន​បន្ត​អូសបន្លាយ​លើ​កម្ពុជា ដែល​ធ្វើឲ្យមាន​ភ្លៀងធ្លាក់​តាម​តំបន់​ផ្សេងៗនៅប្រទេស​កម្ពុជាចាប់ពី​ទី ​២៤ ដល់​ថ្ងៃទី​ ៣០ ​ខែមិថុនា។

ក្នុង​នោះ​ដែរ តាម​បណ្តា​​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ ខណៈ​​ផ្នែក​ខ្លះ​នៃ​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ ភាគ​ខាងក្រោម​និង​ភាគ​ខាងកើត ជាប់​ប្រទេស​វៀតណាម អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន។ ​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន្ត អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​ខ្សោយ​ទៅ​មធ្យម និង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​បង្គួរ​។

ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់បែប​នេះ ​ក្រសួង​ធនធានទឹកនិង​ឧតុនិយម អំពាវ​នាវ​ឲ្យ​​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​​អាចនឹង​​កើតមានឡើង​ជាយថាហេតុ​៕

Loading...