ករណីរំលោភសង្សារក្នុងបន្ទប់ផ្ទះសំណាក់ គ្រួសារខាងប្រុស ស្រែកថាអយុត្តិធម៌ណាស់

281

បុរសម្នាក់ ត្រូវ​គ្រួសារ​ខាង​ស្រី​ប្ដឹង​ឃាត់​ខ្លួន នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ បន្ទាប់​ពី​ផឹក​ជាមួយ​សង្សារ​ស្រវឹង រួច​នាំ​សង្សារ​របស់​ខ្លួន​ទៅ​រំលោភ​បាន​សម្រេច ក្នុង​បន្ទប់​ផ្ទះ​សំណាក់។

ការ​ឃាត់​ខ្លួន ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា កន្លង​ទៅ ដោយ​ខាង​ប្រុស​មាន​អាយុ ៣១​ឆ្នាំ ជា​ជាង​កាត់​សក់ ឯ​ខាង​ស្រី​មាន​អាយុ ១៧​ឆ្នាំ ជា​សិស្ស។ នៅ​ថ្ងៃ​កើត​ហេតុ ខាង​ស្រី​បញ្ជាក់​ថា ខាង​ប្រុស​បាន​លួង​លោម​ទៅ​ផឹក​នៅ​ផ្ទះ​របស់​ខ្លួន លុះ​ស្រវឹង​ជោគ​ជាំ ក៏​នាំ​ទៅ​រំលោភ​នៅ​ផ្ទះ​សំណាក់ ដោយ​ខាង​ស្រី​ផ្ទាល់ មិន​ដឹង​ខ្លួន​នោះ​ទេ។

ចំណែក​បុរស​ដែល​ជាប់​សង្ស័យ បញ្ជាក់​ថា ជា​ការ​ព្រម​ព្រៀង ដោយ​ពួក​គេ​ស្រលាញ់​គ្នា​​មួយ​ខែ​ហើយ។ នៅ​យប់​នោះ បន្ទាប់​ពី​ផឹក បុរស​សង្ស័យ​អះ​អាង​ថា ជូន​នាង​ទៅ​ផ្ទះ តែ​នាង​ថា​ចង់​គេង​ក្រៅ រូប​គេ​គិត​ថា​នាង​ចង់​គេង​ជាមួយ​ខ្លួន ក៏​បបួល​ទៅ​ផ្ទះ​សំណាក់​តែ​ម្ដង។ រឿង​នេះ ធ្វើ​ឱ្យ​គ្រួសារ​ខាង​ប្រុស ស្រែក​ថា​អយុត្តិធម៌​ណាស់។

ពេល​នេះ ខាង​ស្រី បាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ម៉ឺន​ដុល្លារ។

Loading...