នោះ! ប្រេស៊ីល ​គ្រោង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភព​លោក​ដែរ​ហើយ​

58

​ប្រេស៊ីល ​គ្រោង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភព​លោក​ហើយ ​ក្រោយ​ពី​អង្គការ​មួយ​នេះ​បាន​ព្រមាន​ប្រេស៊ីល​ពី​ការ​ដក​បម្រាម​គោចរ។

ប្រេស៊ីល ​បាន​ក្លាយ​ជា​ប្រទេស​កំពុង​ផ្ទុះ​មេរោគ Covid-19 ​ខ្លាំង​ជាង​គេ ដោយ​ថ្ងៃ​នេះ​មាន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ច្រើន​ជាង​នៅ​អាមេរិក​ទៅ​ទៀត។ ​តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​Jair Bolsonaro ​ប្រធានាធិបតី​ប្រេស៊ីល ​មាន​បំណង​ចង់​ដក​បម្រាម​គោចរ ​និង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ហើយ។ កត្តា​ចង់​បើក​ប្រទេស​នេះ​ហើយ ទើប​បាន​ជា​ភ្នាក់ងារ WHO ​ព្រមាន​ប្រេស៊ីល ថា​នឹង​អាច​ជួប​ទុក្ខ​ធំ។

​ការ​ព្រមាន​របស់ WHO ​នេះ​ហើយ ទើប​បាន​ជា​ប្រេស៊ីល​ខឹង​ខ្លាំង ​និង​ចង់​ដក​ខ្លួន​ចេញ​ពី​អង្គការ​នេះ​តែ​ម្ដង។ ​ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ដូច​អាមេរិក​ដែរ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភព​លោក ​និង​ចោទ​អង្គការ​នេះ​ថា​មិន​បាន​ជួយ​អ្វី​ដល់​ប្រទេស​របស់​គេ​ឡើយ៕

Loading...