មាន​ទីផ្សារ​ហើយ! ផ្លែស្វាយ​កម្ពុជារាប់ម៉ឺន​តោន នឹង​ត្រូវ​នាំ​ចេញ​ទៅទីផ្សារ​​ចិនក្នុង​ពេល​ឆាប់ៗ

182

ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩​ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថានទូតចិន​ប្រចាំ​កម្ពុជា។

ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ដោយ​ហេតុ​នេះនា​ពេល​ខាង​មុខ​ កម្ពុជានឹង​អាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់រហូត​ ៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ៕

Loading...