ជប៉ុន​ផ្តល់​ជំនួយឥត​សំណង​ដល់​កម្ពុជា​ជាង ៤១ លានដុល្លារ មក​អភិវឌ្ឍគម្រោង​បីធំៗ

87

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់ជំនួយឥតសំណង ៤១,៤ លានដុល្លារ ដើម្បី​យក​មក​អភិវឌ្ឍ​លើ​គម្រោង​សំខាន់ៗ​ចំនួន ៣ ក្នុ​ងការ​រួម​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចំរើន​បន្ថែម​ទៀត។

នៅ​ថ្ងៃ​ទី​០៥ មិថុនា ឆ្នាំ​២០២០​ ស្អែក​នេះ ​ក្រសួងការបរទេស និង​សហ​ប្រតបត្តិការ​អន្តរជា​តិ នឹង​ធ្វើពិធី​​​ចុះហត្ថលេខា​​លើ​លិខិត​ប្ដូរ​សារ​ស្តី​ពីការ​ផ្តល់ហិរញ្ញប្បទាន​ឥតសំណង​រប​ស់​ជប៉ុន ដោយ​ធ្វើឡើង​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​លោក មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ត្រូវ​យកទៅ​អនុវត្ត​គម្រោង​ចំនួន​០៣ រួមមាន៖ អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ចំនួន ៣៤៨​លាន​យ៉េន​ (​ស្មើ​ប្រមាណ ៣,២​លាន​ដុល្លារ​អាមេរិក​)​, ការធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ចំនួន ២,១៥៣​លាន​យ៉េន ​(​ស្មើ​ប្រមាណ ១៩,៨​លាន​ដុល្លារ​អាមេរិក​) និង​ចុង​ក្រោយ​គឺ​ ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការ​ផ្ដល់​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​ការការពារ និង​ការឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ចំនួន ២,០០០​លាន​យ៉េន​(​ស្មើ​ប្រមាណ ១៨,៤០​លាន​ដុល្លារ​អាមេរិក​)​។​

ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការលើកកម្ពស់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាពនិង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ៕

Loading...