ដឹង​ការពិត​ហើយ! ស្លាក​លេខ ​ដែល​នៅ​លើ​ឡាន R​olls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ

396

នាយ​ឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បាន​បញ្ជាក់​ប្រាប់​មក​អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា ផ្លាកលេខ «នគរបាល 2-7715» ដែល​បំពាក់​លើ​ឡាន​ Rolls-Royce និង Mercedes គឺ​ជា​ផ្លាក​លេខ​ក្លែងក្លាយ។

សមត្ថកិច្ច ​កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បើសិន​ជាប្រជាពលរដ្ឋ​រក​ឃើញ សូម​រាយការណ៍​មក​សមត្ថកិច្ច ​ដែលនៅជិតខ្លួន។ ​ដោយ​ឡែក​ស្លាក​លេខ «នគរបាល 2-7715»​ ជាកម្មសិទ្ធិរបស់រថយន្ដម៉ាក​ Ford Ranger ពណ៌ស​ ស៊េរីឆ្នាំ២០១៧ ​នៅអង្គភាពនាយកដ្ឋាន នគរ​បាល​ទេសចរណ៍។

Loading...