ចិត្ត​ល្អ​​ ទ្រី ដាណា ដឹង​​ប្រពន្ធ​លោកតា ស៊ីន ស៊ីសាមុត ឈឺ​ភ្លាម ​ក៏​ស្កាត់​ទៅ​ជួប​និង​ជូន​៣​ពាន់​ដុល្លារ​

1076

​ស្រី​ស្អាត ចិត្ត​បុណ្យ ​ទ្រី ដាណា ​នៅ​ពេល​ដែល​ដឹង​ថា​ប្រពន្ធ​លោកតាស៊ីន ស៊ីសាមុត ​ក៏​ស្កាត់​ទៅ​ជួប​ភ្លាម ​និង​ជួន​លុយ​៣​ពាន់​ដុល្លារ​ដើម្បី​ទុក​ព្យាបាល​ជំងឺ​។

អ្នក​នាង ទ្រី ​ដាណា ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​រៀបរាប់​ថា​៖ បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធ​លោកតា ស៊ីន ស៊ីសាមុត ​កំពុងរស់នៅក្នុងផ្ទះចាស់​បុរាណមួយ​នៅ​ស្ទឹងត្រែង គាត់​រៀបរាប់​ប្រវត្តិឱ្យ​ស្ដាប់​ ទាំងការតែងចម្រៀងរបស់លោកតា ​ទាំង​ប្រវត្តិស្នេហា​ មានអារម្មណ៍ថាស្រណោះ​គាត់​ណាស់។

ដឹង​ថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹង​គុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន។ ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មាន​អារម្មណ៍ថា​ពីរោះ ស្រលាញ់​ជាប់ចិត្ត ​ហើយក៏​យកបទខ្លះមក​ច្រៀងឡើងវិញ គ្មានបំណងចង់​រក​ប្រាក់​ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ ​មានតែការគោរពស្រលាញ់ ហើយចង់​រំលឹក​អ្វីដែល​គាត់បន្សល់ទុកប៉ុណ្ណោះ៕

Loading...