ក្លឹប​កម្សាន្ត និង KTV ខ្លះ​នៅ​លួច​បើក​ស្ងាត់ ក្រសួង​ប្រកាស​ឲ្យ​ប្រយ័ត្ន​ខ្លួន

8446

​ក្រសួង​ទេសចរណ៍​បា​នចេញ​​ជូនដំណឹង​​​ឲ្យ​​គ្រប់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បន្ថែម​ការ​ត្រួត​ពិនិត្យ​ឲ្យ​តឹងរឹង​ទៅ​លើ​មូលដ្ឋាន​អាជីវកម្ម​ KTV ក្លឹប​កម្សាន្ត និង​បៀរហ្គាឌិន​ នៅតាម​រាជធានី​ខេត្ត​ទូទាំងប្រទេស ដើម្បី​ធានា​បាន​ថាវិធានការ​ទីកន្លែង​ទាំង​នោះ​ប្រកាន់ខ្ជាប់​នូវ​បទបញ្ជា​របស់​រដ្ឋាភិបាល​លើ​ការ​ការពារ​ការ​ចម្លង​កូវីដ ១៩។

រូបតំណាង

សេចក្តី​ប្រកាស​ធ្វើឡើង ក្រោយ​ថ្មីៗ​ក្រសួង​បាន​លេច​ឮដំណឹង​ថា​កន្លង​មក​មានកន្លែង ​KTV ក្លឹប​កម្សាន្ត និង​បៀរហ្គាឌិន​ខ្លះ នៅតាម​រាជធានី​ខេត្ត​ បាន​លួច​បើក​អាជីវកម្ម​ស្ងាត់ៗ​មិនគោរពតាម​ការ​រឹតបន្តឹង​ដែល​ក្រសួង​ណែនាំ។

ត្បិត​ថា​បច្ចុប្បន្ន​ស្ថានការណ៍​កូវីដ ១៩ នៅ​កម្ពុជា​ហាក់​ស្ងប់ស្ងាត់បន្តិច​មែន តែ​រដ្ឋាភិបាល​នៅ​តែ​មិនធ្វេសប្រហែស​ឲ្យ​កើត​មាន​រលក​ទីពីរ​ឡើយ ដោយហេតុ​នេះ​គ្រប់ទីតាំង​ប្រឈម​ទាំង​អស់​ដូចមូលដ្ឋាន​អាជីវកម្ ម​KTV ក្លឹប​កម្សាន្ត និង​បៀរហ្គាឌិន​ជាដើម ត្រូវ​តែ​គោរព​និង​រឹតបន្តឹង​ការ​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មីអំពីការ​បន្ធូបន្ថយ៕

Loading...