ដឹង​ច្បាស់ហើយ រឿង​ចាប់យុវជនជិះកង់​ស្រឡាញ់បរិស្ថាន​ខេត្តកោះកុង​នោះ តាមពិត​គឺបែប​នេះ

387

ក្រោយ​ផ្ទុះ​រឿង​រ៉ាវ​​អាជ្ញាធរ​ខេត្តកោះកុងចាប់​យុវជន​មួយក្រុមមានគ្នា ១៦ នាក់​ជិះ​កង់​កម្សាន្ត​លេង​ អភិបាល​ខេត្តកោះកុង​លោកសុខ សុទ្ធ បាន​បញ្ជាក់​ថាតាមពិត​ពួកគេ​មានបំណងជិះកង់ពីចំណុចរង្វង់មូលស្ពានខេត្តកោះកុងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ក្រោមហេតុផលផ្តិតមេដៃដាក់ញ្ញតិ្តទៅរាជរដ្ឋាភិបាល អំពីការសង្រ្គោះតំបន់ធម្មជាតិនៅកោះកុងក្រៅ ស្ថិតនៅក្នុងស្រុកកោះកុង ខេត្តកោះកុង​ប៉ុណ្ណោះ។

ក្រុមយុវជនទាំង១៦នាក់នេះ ស្រី៨នាក់ គឺជាក្រុមអង្គការចលនាអង្គការមាតាធម្មជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីរួចមកហើយ បន្ទាប់ពីបានអនុវត្តខុសគោលការណ៍ច្បាប់។

បើ​តាម​អភិបាលស្រុកកោះកុង​លោក ជា សូវី ដែល​បាន​ជួយ​សម្របសម្រួល​ករណី​នេះអះអាង​ថា ទង្វើ​របស់​យុវជនជិះកង់​ខាង​លើ គឺ​ខុស​នឹង​ច្បាប់ ដោយ​សារ​ពួកគេ​ពុំ​ទទួល​បានការ​អនុញ្ញា​ពី​អាជ្ញាធរ​ខេត្តកោះកុង​នោះទេ មុនពេល​ធ្វើទង្វើ​បែបនេះ តែ​មហាជន​លើ​បណ្តាញ​សង្គម​បែរ​ជាយល់ថា​អាជ្ញាធរ​ខេត្តកោះកុង ចាប់ក្រុមយុវជន​ខាង​លើដែល​ជិះកង់​ចូលរួម​យុទ្ធនាការ​ស្រឡាញ់​បរិស្ថាន​ទៅវិញ។

បន្ទាប់ពីការសួរនាំហើយ អាជ្ញាធរខេត្តមិនអនុញ្ញាតឱ្យក្រុមនេះជិះកង់បន្តទៅទៀតទេដោយឃាត់ទុកនូវកង់ និងម៉ូតូកង់៣ នៅក្នុងសាលាស្រុកកោះកុង ប៉ុន្តែក្រុមនេះនៅតែបន្តដំណើរទៅរាជធានីភ្នំពេញបន្តទៀតដោយថ្មើរជើង ក្រោមកិច្ចការពារសុវត្ថិភាពពីអាជ្ញាធរមានសមត្ថកិច្ចខេត្ត៕

Loading...