ចុម ​បង្គា​នៅ​វៀតណាម ​រក​ឃើញ​មាន​វីរុស​កាច​សាហាវ​១​ប្រភេទ​

551

ប្រទេស​វៀតណាម បាន​រក​ឃើញ​បង្គា​មួយ​ចំនួន​មាន​ផ្ទុក​មេរោគ ​DIV1 ​ដែល​ជា​មេរោគ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ឧស្សាហ​កម្ម​បង្កា​បាន។

យោង​តាម​សារព័ត៌មាន ​NewStraitsTimes ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​របស់​វៀតណាម​ បាន​អំពាវនាវ​ឱ្យ​មានការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និង​មាន​វិធាន​ការត្រួត​ពិនិត្យ​ព្រំដែនលើ​ចលនា​អាហារ​សមុទ្រ។ ​ខណៈ​ដែល​មេរោគ​នេះ ​ប្រសិន​បើ​កើត​មាន​ឡើង និង​ធ្វើ​ឱ្យ​បង្គា​ងាប់​ភ្លាម​ៗ ​និង​ឆ្លង​គ្នា​សាហាវ​ខ្លាំង។​

តែ​យ៉ាងណា​មិញ ​រហូត​មក​ដល់​ពេល​នេះ ​គេ​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា ​មេរោគ​នេះ​អាច​ឆ្លង​មក​មនុស្ស​បាន​ឬ​អត់ នៅ​ពេល​ដែល​បរិភោគ​បង្គា​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ​ដោយ​ឡែក​នៅ​ឆ្នាំ​២០១៤​កន្លង​ទៅ គេ​បាន​រក​ឃើញ​មេរោគ​នេះ​ម្ដង​មក​ហើយ​នៅ​ប្រទេស​ចិន ដោយ​កាល​នោះ​វា​កើត​ឡើង​នៅ​ត្រី​ក្រហម ​និង​លើ​បង្កង​ទឹក​ប្រៃ​៕​

Loading...