​ដំណឹង​ថ្មី ​ថ្ងៃ​នេះ​ ក្រសួង​សុខាភិ​បាល​ត្រៀម​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន ​ជា​កន្លែង​ដើម្បី​ពិនិត្យ​អ្នកដំណើរ​មក​ពីចិន និងកូរ៉េ ​៦​យន្ដហោះ​

14664

​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា លោកស្រី យក់ សម្បត្ដិ បានថ្លែងថា នៅថ្ងៃទី០៣ ខែ​មិថុនា​ ឆ្នាំ២០២០នេះ ​អ្នកដំណើរមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មាន​ចំនួន៦ជើង​ហោះ​ហើរ ពីកូរ៉េ ​និងចិន ​តាម​អាកាសដ្ឋានអន្ដរជាតិ​ភ្នំពេញ។

ដើម្បីការពារ ទប់ស្កាត់ នូវជំងឺកូវីដ១៩ ចូលមកកម្ពុជា ដោយកន្លងមកអ្នកជំងឺកូវីដ១៩ សុទ្ធ​សឹង​ជា​ករណី​នាំចូល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានត្រៀម វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន​មួយ​កន្លែងបន្ថែមទៀត សម្រាប់ត្រួតពិនិត្យសុខភាពអ្នកដំណើរពីក្រៅប្រទេស ត្រលប់​ចូលមក​កម្ពុជា​វិញ តាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

Loading...