ប្រាប់​តគ្នា!​ រដ្ឋបាលក្រុង​ភ្នំពេញ បិទ​ផ្លូវត្រង់ការដ្ឋាន​ស្ពាន​អាកាស​និង​ផ្លូវក្រោមដី​ចោមចៅ ២ ខែ

1437

រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សេចក្តីជូន​ដំណឹង​អំពី​ការពង្វាង​ចរាចរណ៍​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅរយៈ​ពេល ៦០ ថ្ងៃ ដោយគិត​ចាប់ពីថ្ងៃ​ទី ០២ មិថុនា ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ៣១ កក្កដា ឆ្នាំ ២០២០។

រដ្ឋបាលរាជធានីភ្នំពេញ​បាន​បញ្ជាក់ថាការ​ពង្វាង​ចរាចរណ៍នេះ ដោយ​សារ​ការដ្ឋាន​ឈាន​ដល់ការ​សាងសង់​ភ្ជាប់ផ្លូវ​ក្រោមដី ដែល​ផ្នែកសងខាង​នៃ​ផ្លូវ​បាន​ស្ថាបនារួច ហើយ​ចាំ​បាច់ត្រូវ​បិទ​ចរាចរណ៍​តភ្ជាប់ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ជាតិ​លេខ ៤ មក​ផ្លូវ​វេងស្រេង ដើម្បី​សាងសង់​តភ្ជាប់ផ្នែកកណ្តាល​នៃផ្លូវក្រោមដីនេះ។ សម្រាប់ព័ត៌មាន​លម្អិត​អំពី​ផ្លូវ​វាង សូមអាន​សេចក្តី​ជូន​ដំណឹង​ខាង​ក្រោមពីចំណុច ក ដល់ ឃ៕

Loading...