អាមេរិកកំពុងរងគ្រោះខ្លាំង បាតុកម្មដ៏សាហាវកើតឡើងបន្តបន្ទាប់ ឈានដល់ការប្រើហិង្សា

220

អ្នកតវ៉ា​កំពុង​ផ្ទុះ​សកម្មភាព​ឡើង នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន ក្នុង​សហរដ្ឋ​អាមេរិក រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា ហើយ​អាជ្ញាធរ​ក៏​ធ្វើ​ការ​បាញ់​ប្រហារ បណ្ដាល​ឱ្យ​អ្នកតវ៉ា​ម្នាក់​ស្លាប់​ផង​ដែរ នៅ​រដ្ឋ Indiana។ ​

បាតុកម្មតវ៉ានៅក្នុងសហរដ្ឋអាមេរិក បានផ្ទុះឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងត្រូវបានប៉ូលិស០៤នាក់ ធ្វើការឃាត់ ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។

ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយ ម្តងទៀតថា លោកពិបាកដកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជាបានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

Loading...