ខេត្ត​ប៉ៃលិន បំពាក់សុទ្ធ​ម៉ាស៊ីន​វាស់កម្តៅ​ស្វ័យ​ប្រវត្តិ ដើម្បីរក​កូវីដ ១៩

30

ច្រក​ទ្វារព្រំដែនអន្តរជាតិ​ខេត្តប៉ៃលិន បាន​បំពាក់សុទ្ធ​តែ​ម៉ាស៊ីន​វាស់កម្តៅ​ទំនើប ដើម្បី​ត្រួតពិនិត្យ​រក​កូវីដ ១៩ លើ​អ្នក​ទេសចរ​ដែល​ឆ្លង​កាត់​។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នេះ នឹងបង្ក លក្ខណៈ ងាយស្រួលជាមុនសម្រាប់វាស់កំដៅអ្នកដំណើរ និងភ្ញៀវទេសចរចេញចូលមកតាមចក្រទ្វារ អន្តរជាតិព្រំខេត្តប៉ៃលិន។

លោក​ក៏​បាន​ជំរុញដល់មន្រ្តី ចត្តាឡី ស័ក ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវខិតខំតាមដានដោយយកចិត្តទុកដាក់ខ្ពស់ស្របពេលដែលមានផ្ទុះជំងឺកូវិដ-១៩នេះសារជាថ្មី នៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសឯកឧត្តម សូមថ្លែងអំណអរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ជាម៉ាស៊ីន ស្គែនកំដៅស្វ័យប្រវត្តិនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺ កូវិដ-១៩ (COVID-19)។

ការដាក់ម៉ាស៊ីនស្គែនកំដៅស្វ័យប្រវត្តិរកមេរោគកូវិដ-១៩ នៅមាត់ច្រកទ្វារអន្តរជាតិព្រំនេះ គឺដើម្បីស្គែនពលរដ្ឋ និងភ្ញៀវចេញចូលទាំងអស់ ហើយប្រសិន បើមាន រោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅ មន្ត្រីជំនាញនិងនាំចូលក្នុងបន្ទប់សុវត្ថិភាពធ្វើការពិនិត្យ និងវាស់កំដៅសារជាថ្មី ក្នុងករណីសង្ស័យថា ជារោគសញ្ញា ជម្ងឺកូវីត ១៩ គឺត្រូវដាក់គាត់នៅ ដាច់ដោយឡែក មានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង និងត្រូវយកសំណាកអ្នកជម្ងឺសង្ស័យ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទឺ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់៕

Loading...