ក្ដៅ​ធនាគារជាតិបើក​ប្រជុំ ​ពីកា​រផ្អាក​ទទួល​យក​ក្រដាស​ប្រាក់​១​ដុល្លារ ដល់​៥ដុល្លារ

4760

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង៩ព្រឹក ធនាគារជាតិនៃកម្ពុជាបានអញ្ជើញ អគ្គនាយកគ្រប់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការផ្អាកទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ។

​កិច្ចប្រជុំនេះ ដឹកនាំដោយ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ នៃ​កម្ពុជា ក្នុងការ សិក្សាពីបញ្ហាប្រឈម និងវិធានការដោះស្រាយ។ យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំ ធនាគារជាតិ នៃកម្ពុជា នឹងធ្វើការបកស្រាយពីមូលហេតុ នៃការផ្អាកទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នាពេលខាងមុខនេះ។

Loading...