អត់​ចេះ​ស្ដាប់ ​សមត្ថកិច្ច​បង្ក្រាប​កាស៊ីណូ​នៅ​បាវិត ​លួច​បើក​ល្បែង​អនឡាញ​

3051

​សមត្ថកិច្ច ចុះ​បង្ក្រាប​កាស៊ីណូជឺវីន ​លួច​បើកល្បែង​អនឡាញ​ខុស​ច្បាប់​នៅ​ក្រុងបាវិត ឃាត់​ខ្លួន​មនុស្ស​បាន​ជាង ១០០នាក់។

សមត្ថកិច្ចលើកឡើងថា ការចុះហ៊ុមពទ្ធ័កាស៊ីណូ និងសណ្ឋាគារជឺវីន ដែល​សង្ស័យថា​លួច​បើក​ល្បែង​ស៊ីសងតាមប្រពន្ធ័អនឡាញនោះ បានចាប់ឃាត់ខ្លួនជនបរទេសជាង ១០០នាក់ ភាគ​ច្រើន​ជា​ជនជាតិ​ចិន និងចាប់បញ្ជូនជនសង្ស័យ ជាអ្នកបើកល្បែងខុសច្បាប់ ២នាក់ ក្នុងនោះជនជាតិចិនម្នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ទៅ​សាកសួរ ​នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ការ​បើក​ប្រតិបត្តិការ​នេះ ដោយសារ​មានការ​សង្ស័យថា​មានលួច​បើក​លេងល្បែងស៊ីសង តាម​ប្រពន្ធ័​អនឡាញ​ដោយ​ខុសច្បាប់ ប្រឆាំង​នឹង​បទ​បញ្ជារ​បស់​រាជរដ្ឋាភិបាល ឲ្យ​បិទ​កាស៊ីណូ​ទាំង​អស់​ទូទាំង​ប្រទេស មិនឲ្យប្រមូលផ្តុំមនុស្សច្រើន ដើម្បីចូលរួមប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩។

Loading...