ទី​បំផុត ​ប្រទេស​មួយ​នេះ ​ក្នុង​១​ថ្ងៃ​មាន​ករណី​ស្លាប់ Covid-19 ​ច្រើន​ជាង​អាមេរិក​ហើយ​

14431

​ប្រេស៊ីល ​បាន​ក្លាយ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​អាមេរិក​ទៅ​ទៀត ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ ​មាន​អ្នក​ស្លាប់​រហូត​ដល់​៨០៦​នាក់​ឯ​ណោះ។

​តួ​លេខ​ដែល​ផ្សាយ​ចេញ​ពី​ worldometers ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​អាមេរិក ​កាល​ពី​ម្សិលមិញ​នេះ​មាន​អ្នក​ស្លាប់​ត្រឹម​តែ​៥០៥​នាក់​ប៉ុណ្ណោះ ​ដែល​ជា​ចំនួន​ស្លាប់​ក្រោម​១​ពាន់​នាក់​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយ។ ​ដោយ​ឡែក​បើ​មើល​ទៅ​លើ​ប្រទេស​ប្រេស៊ីល​វិញ​កំពុង​ហក់​ឡើង​ខ្លាំង​មែនទែន។ ​ម្សិលមិញ ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៨០៦​នាក់ ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក​បើ​គិត​ត្រឹម​រយៈ​ពេល​២៤​ម៉ោង។

​សម្រាប់​តួ​លេខ​នៃ​ការ​ឆ្លង​វិញ ​ប្រេស៊ីល​ក៏​ឡើង​ខ្លាំង​ណាស់​ដែរ ​មួយ​ថ្ងៃ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​រហូត​ដល់ ១៣ ០៥១​នាក់​ឯ​ណោះ។ ​ពួកគេ​បាន​ក្លាយ​ជា​ប្រទេស​ទី​២​នៅ​លើ​លោក ​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក៕

Loading...