ទាន់​ហេតុការណ៍ ​រក​ឃើញ​១​ករណី​ទៀត​ហើយ ​នៅ​ទឹក​ថ្លា ​ភ្នំពេញ​

69705

​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជាបាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។

ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​វិល​ត្រលប់​ពីសហរដ្ឋ​អាមេរិក​វិញ ឆ្លងកាត់បន្ត​ជើងហោះ​ហើរ​សាធារណរដ្ឋកូរ៉េ នៅបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០។

ស្ត្រីរូប​នោះ​បាន​រស់នៅ​ដោយឡែក​ដោយ​ខ្លួនឯង និង​បានទៅ​ពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ថ្ងៃទី១២ ឧសភា ដោយ​សារ​មានអាការៈ​ក្អក​តឹង​ច្រមុះ និង​ស្ងួត​បំពង់ក តែ​លទ្ធផល​អវិជ្ជមាន។ រហូត​ដល់​ថ្ងៃទី២២ ឧសភា អាការៈនៅតែមិន​ធូរស្រាល ក៏​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឯ​លទ្ធផលក៏​វិជ្ជមា​ន COVID-19។

Loading...